ទទួលស្វាគមន៍ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមនៅអាកាសយានដ្ឋាន ភាគីអាហ្សង់ទីនមានអនុរដ្ឋមន្ត្រីការបរទេស Cecilia Todesca, ប្រធានក្រុមសមាជិកសភាមិត្តភាពអាហ្សង់ទីន-វៀតណាម Maria Rosa Martinez; ខាងភាគីវៀតណាម មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន ទទួលបន្ទុកអ៊ុយរូហ្គាយខាងកើត លោក Duong Quoc Thanh។
តាមគម្រោង ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងមានជំនួបពិភាក្សា និងជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អាហ្សង់ទីន; ចូលរួមក្នុងវេទិកាធុរកិច្ច; ចូលរួមកម្មវិធីសិល្បៈនយោបាយ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាហ្សង់ទីន (២៥ តុលា ១៩៧៣ - ២៥ តុលា ២០២៣); ជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត តំណាងសហគមន៍វៀតណាមនៅអាហ្សង់ទីនផងដែរ៕