• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវ
 

ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថា លោកឯកអគ្គរដ្ឋទូត នឹងក្លាយ​ជាស្ពាន​តភ្ជាប់​ចំណង​សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិង​ប្រជា​ជន​នៃប្រទេសទាំងពីរ វៀតណាម - ឡាវ ឡាវ - វៀតណាមផងដែរ។
 
អញ្ជើញថ្លែង​នៅក្នុង​ពិធី​ទទួល​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យប្រ​ជាមា និតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang  នារសៀលថ្ងៃទី ២ ខែកុម្ភៈ​នៅ​វិមាន​​រដ្ឋសភានោះ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើថា ក្នុងពេលខាងមុខ រដ្ឋ​សភានៃប្រទេសទាំងពីរ គួរតែបង្កើនថែមទៀត នូវកិច្ច​សហប្រតិ​បត្តិ​ការ​និង​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយគ្នាក្នុ​ង​សកម្មភាពតាក់ តែងច្បាប់ ក៏ដូចជាសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន ជាពិ​សេស​នៅទីក្រុង​ធំៗ​ រួមទាំងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានានៃប្រទេសទាំងពីរផងដែរ។ លោក​ស្រី​ប្រធាន​រដ្ឋសភាបានបញ្ជាក់ថា រដ្ឋសភា វៀតណាមត្រៀមខ្លួនជានិច្ច ដើម្បីបង្កល​ក្ខណៈ​ងាយ​ស្រួល​សម្រាប់​លោក​ឯកអគ្គរ​ដ្ឋ​ទូត បំពេញប្រកប ដោយជោគជ័យនូវអាណត្តិបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម។ ប្រធានរដ្ឋស​ភា លោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថា លោក ឯកអគ្គរដ្ឋទូត នឹងក្លាយ​ជាស្ពាន​តភ្ជាប់​ចំណង​សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិង​ប្រជាជន​នៃ​ប្រទេសទាំងពីរ វៀតណាម - ឡាវ ឡាវ - វៀតណាមផងដែរ។
 
រីឯខ្លួនវិញ ឯក​អគ្គរដ្ឋទូតឡាវ លោក Sengphet Houngboungnuang បានអះអាងថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹង​ខិត​ខំជំរុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងប្រទេសទាំងពីរអោយបានខ្លាំងក្លាថែមទៀត ព្រម​ទាំង​សង្ឃឹមថា ក្នុងអំឡុងពេលនៃអាណត្តិនៅវៀតណាម លោកនឹងបន្តទទួល​បានការ​គាំទ្រ​ពីថ្នាក់​ដឹក​នាំ​រដ្ឋ​សភានិង​ស្ថាប័ននានារបស់រដ្ឋសភាវៀតណាមផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top