ក្នុងឱកាសនៃជំនួប ប្រធានរដ្ឋសភាលោក
ត្រិន ថាញ់ មិនបានចាត់ទុកថា សក្ដានុពលរវាងប្រទេសទាំងពីរនៅមានច្រើននៅឡើយ
ដោយស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ជាពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម; ស្នើឱ្យភាគីកម្ពុជាបន្តយកចិត្តទុកដាក់
បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវៀតណាមក្នុងការវិនិយោគនៅកម្ពុជា។
លោកប្រធានរដ្ឋសភាវៀតណាមបានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ
និងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប
សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹងនិងពង្រីកទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ
ឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា
រដ្ឋាភិបាលទាំងពីរត្រូវសម្របសម្រួលឱ្យបានជិតស្និទ្ធ
និងជូនដំណឹងគ្នាទៅវិញទៅមកអំពីបញ្ហានានា
ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានាដែលគំរាមកំហែងដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ; ស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យរវាងភាគីទាំងបីវៀតណាម-ឡាវ-កម្ពុជា
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសតាមរយៈការតភ្ជាប់ទេសចរណ៍និងពាណិជ្ជកម្ម។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោក ត្រិន ថាញ់ មិន
បានជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា
សម្តេចតេជោ ហ៊ុន សែន៕