• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា៖ សវនកម្មត្រូវតែជាឧបករណ៍ដើម្បីជំរុញការអនុវត្តសន្សំសម្ចៃ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការជាមួយសវនកម្មរដ្ឋនោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សវនកម្មរដ្ឋ ក្នុងរយៈពេលកន្លងទៅ។
 

ទិដ្ឋភាពនៃជំនួប 


លោកប្រធានរដ្ឋសភា Vuong Dinh Hue បានចាត់ទុកថា ផ្នែកសវនកម្មបានទទួលយកបទពិសោធន៍របស់ពិភពលោក ដោយបានអនុវត្តន៍យ៉ាងបត់បែននៅវៀតណាម ហើយឋានៈ និងកិត្យានុភាពរបស់សវនកម្មត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ ព្រមទាំងជាសមាជិកឈានមុខគេក្នុងការបង្កើតស្ថាប័នសវនកម្មកំពូលតំបន់អាស៊ី (ASOSAI) ។ លើសពីនេះទៅទៀត គុណភាពសវនកម្មកាន់តែបានកើនឡើង ដោយកំណត់ឋានៈកាន់តែខ្ពស់ ហើយជាស្ថាប័នត្រួតពិនិត្យទ្រព្យសម្បត្តិសាធារណៈដែលមានការទទួលខុសត្រូវនិងកិត្យានុភាព។ ទាក់ទងនឹងភារកិច្ចនារយៈពេលខាងមុខ លោកប្រធានរដ្ឋសភាបានស្នើឲ្យសវនកម្មរដ្ឋត្រូវពង្រីកតួនាទីជាឧបករណ៍ជំរុញការអនុវត្តសន្សំសម្ចៃ និងប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយ ពុករលួយ។ លោកបានអះអាងថា៖ “សវនកម្មរដ្ឋចាំបាច់ត្រូវច្បាមជាប់រាល់ភារកិច្ច អនុវត្តន៍មុខងារនិងភារកិច្ចរបស់រដ្ឋសភា ជួយរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងសម្របសម្រួល ជាពិសេសគឺដោះស្រាយបញ្ហាជាប់គាំងនាពេលបច្ចុប្បន្ន ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្រោយជំងឺរាតត្បាត។ ក្នុងឆ្នាំ ២០២២ យើងត្រូវផ្ដោតសំខាន់ទៅលើបញ្ហាអនុវត្តសន្សំសំចៃ ប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ដូចជាទ្រព្យសម្បត្តិសាធារណៈ ធនធានរ៉ែ និងដីធ្លី។ ខ្ញុំស្នើឱ្យសមមិត្តអគ្គសវនកររដ្ឋដឹកនាំការអនុវត្តរបាយការណ៍បូកសរុប ដែលទាក់ទងនឹងការអនុវត្តសន្សំសំចៃ និងការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ សម្រាប់ដំណាក់កាលឆ្នាំ ២០១៦-២០២១ ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top