• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េមកដល់ទីក្រុងហូជីមិញ ចាប់ផ្ដើមដំណើរ ទស្សនកិច្ចផ្លូវការនៅវៀតណាម

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀត ណាមរបស់ប្រធានរដ្ឋសភា លោក Kim Jin Pyo ចាប់តាំងពីចូលកាន់តំណែង (ខែកក្កដា ឆ្នាំ ២០២២) និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូងមកកាន់វៀតណាម ក្រោយពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo។ (រូបថត៖ Yonhap/TTXVN)

កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញមកដល់ទីក្រុងហូជីមិញ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមរបស់ប្រធានរដ្ឋសភា លោក Kim Jin Pyo ចាប់តាំងពីចូលកាន់តំណែង (ខែកក្កដា ឆ្នាំ ២០២២) និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូងមកកាន់វៀតណាម ក្រោយពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ ដំណើរទស្សនកិច្ចនេះ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នាំកិច្ចសហប្រតិបត្តិការសភាទ្វេភាគីកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង តាមនោះរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top