• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទៅ​រំលឹកវិញ្ញាណក្ខ័ន្ធ​យុទ្ធជន​ពលី​​នៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Quang Ngai

ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ក្រុមគ្រួសារ វីរៈអ្នកម្ដាយវៀតណាម Le Thi Thu។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ក្រុមគ្រួសារ វីរៈអ្នកម្ដាយវៀតណាម Le Thi Thu  

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ក្នុងដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្តភាគកណ្តាល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅអុជធូប ថ្វាយផ្កានៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Quang Ngai។ បន្ទាប់មក ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញអុជធូប និងដាក់កម្រងផ្កានៅមណ្ឌលអនុស្សាវរីយ៍អតីរនាយករដ្ឋមន្ត្រីលោក Pham Van Dong នៅភូមិ Thi Pho ឃុំ Duc Tan ស្រុក Mo Duc។ ក្នុងសៀវភៅអនុស្សាវរីយ៍នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសរសេរថា៖ ជីវិត និងបុព្វហេតុបដិវត្តន៍របស់អតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong គឺជាគំរូដ៏ភ្លឺស្វាងសម្រាប់កម្មាភិបាល និងបក្ខជនគ្រប់ជំនាន់នៃប្រទេសជាតិ និងខេត្ត Quang Ngai។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្តេជ្ញាថានឹងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបំពេញភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន ព្រមទាំងមានគោលបំណងថា ខេត្ត Quang Ngai ជានិច្ចកាលថែរក្សា ជួសជុលកែលម្អមណ្ឌលកេរ្កិ៍ដំណែលនេះសម្រាប់កូនចៅជំនាន់ក្រោយ។

មុននេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ក្រុមគ្រួសារ វីរៈអ្នកម្ដាយវៀតណាម Le Thi Thu; គ្រួសារយុទ្ធជនរបួស Phan Quang Nam នៅសង្កាត់ Tran Phu ទីក្រុង Quang Ngai ផងដែរ៕

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top