• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា អាហ្សង់ទីន និងអ៊ុយរូហ្គាយ

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមេរិកឡាទីនទាំងបី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៨ ខែមេសា សំដៅពង្រឹង និងបង្កើនទំនាក់ទំនងរវាងវៀតណាមនិងសាធារណៈរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតលើគ្រប់វិស័យ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋគុយបាលោក Esteban Lazo Hernandez ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋអាហ្សង់ទីនលោក Cecillia Moreau ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ុយរូហ្គាយភាគខាងកើតលោក Beatriz Argimon Cedeira  នាព្រឹកថ្ងៃទី១៨ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមេរិកឡាទីនទាំងបី ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៨ មេសា សំដៅពង្រឹង និងបង្កើនទំនាក់ទំនងរវាងវៀតណាមនិងសាធារណៈរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតលើគ្រប់វិស័យ នាំទំនាក់ទំនងមិត្តភាពជាប្រពៃណី  សាមគ្គីភាពពិសេស ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យជាមួយបណ្ដាប្រទេសមិត្ត និងដៃគូនៅតំបន់អាមេរិកឡាទីន បន្តស៊ីជម្រៅ និងជាក់ស្ដែង។

ដំណើរទស្សនកិច្ចបានប្រព្រឹត្តិទៅចំនឹងឱកាសវៀតណាម និងគុយបារៀបចំពិធីរំលឹកខួបព្រឹត្តិការណ៍បដិវត្តន៍ដ៏មហោឡារឹកជាច្រើន ក៏ជាពេលវេលារំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាហ្សង់ទីន (តុលា ១៩៧៣ - តុលា ២០២៣) និងរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ុយរូហ្គាយ (សីហា ១៩៩៣ - សីហា ២០២៣)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top