• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមទិវាបុណ្យ មហាសាមគ្គីជាតិទាំងមូលនៅទីក្រុង Da Nang

នាព្រឹកថ្ងៃទី ១១ វិច្ឆិកា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅឯទីប្រជុំជនលេខ ១០ សង្កាត់ Hoa Hiep Bac ស្រុក Lien Chieu ទីក្រុង Da Nang។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយដល់ប្រជាពលរដ្ឋនៅទីប្រជុំជនលេខ១០ ស្រុក Lien Chieu ទីក្រុង Da Nang។
ថ្លែងមតិក្នុងទិវាបុណ្យនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា មហាសាមគ្គីជាតិទាំងមូលគឺជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិ។ លោកប្រធាន រដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះប្រជាជននៅទីប្រជុំជនលេខ១០ ក៏ដូចជា ប្រជាជនសង្កាត់ Hoa Hiep Bac ដែលបានគាំទ្រ និងរួមដំណើរជានិច្ចជាមួយទីក្រុងក្នុងការអនុវត្តគោលជំហររបស់បក្ស និងរដ្ឋ ស្ដីពីការអនុវត្តគម្រោងកំពង់ផែ Lien Chieu; មានបំណងចង់ឲ្យប្រជាជនគ្រប់គ្នានឹងបន្តគាំទ្រ និងរួមដំណើរជាមួយទីក្រុង ដើម្បីជំនះលើការលំបាកដែលកើតឡើង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ការអនុវត្តគម្រោង ដើម្បីធានាបាននូវវឌ្ឍនភាពដែលបានកំណត់។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “តើប្រពៃណីនេះមាននិរន្តរភាពដែរឬអត់ ហើយអាចរក្សាបានយូរអង្វែងដែរឬអត់ គឺអាស្រ័យលើមូលដ្ឋាន។ ដើម្បីពង្រីកប្រពៃណីមហាសាមគ្គីជាតិទាំងមូល យើងត្រូវតែ ពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង ដូចដែលមានចែង ក្នុងសេចក្ដីសម្រេចចិត្តរបស់បក្ស ហើយត្រូវបានកំណត់ដោយច្បាប់ស្តីពីការអនុវត្ត ប្រជាធិបតេយ្យនៅមូលដ្ឋាន”។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងក្រុម ការងារបានចលនាសម្ព័ន្ធក្រុមហ៊ុនប្រេងសាំងវៀតណាមជួយឧបត្ថម្ភទីក្រុង Da Nang នូវទឹកប្រាក់ចំនួន ៥ពាន់លានដុង (ជិត ២០៦.០០០ ដុល្លារអាមេរិក) ឧបត្ថម្ភដល់ “មូលនិធិសម្រាប់ជនក្រីក្រ” ដើម្បីកសាងផ្ទះមហាសាមគ្គីចំនួន ១០០ ខ្នង់នៅទីក្រុង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top