• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបគណៈប្រតិភូជាន់ខ្ពស់ពីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង” ជាមួយកម្ពុជា លើគ្រប់បណ្តាញ រួមទាំងបក្ស រដ្ឋាភិបាល និងរដ្ឋសភា។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។ (រូបថត៖ VNA)  

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ មកបំពេញទស្សនកិច្ចការងារនៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង” ជាមួយកម្ពុជា លើគ្រប់បណ្តាញ រួមទាំងបក្ស រដ្ឋាភិបាល និងរដ្ឋសភា; តែងតែជ្រួតជ្រាបថា ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាភារកិច្ចយុទ្ធសាស្ត្រមួយ ដែលមានសារសំខាន់សម្រាប់សន្តិសុខ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ បន្តពិភាក្សា ឯកភាព និងជំរុញសកម្មភាពជួបប្រាស្រ័យ សកម្មភាពសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍លើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងសង្ឃឹមថា អភិបាលក្រុងភ្នំពេញនឹងយកចិត្តទុកដាក់ បង្កលក្ខខណ្ឌងាយស្រួលសម្រាប់សហគ្រាស និងប្រជាជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top