• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដឹកនាំកិច្ចសន្ទនាស្ដីពីការសុក្រិតប្រព័ន្ធច្បាប់

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចសន្ទនារវាងក្រុមអ្នកជំនាញស្ដីពីខ្លឹមសារមួយចំនួនបម្រើការកសាង “យុទ្ធសាស្ត្រកសាង និងសុក្រិតប្រព័ន្ធច្បាប់ និងរៀបចំការអនុវត្តច្បាប់ដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥ ដោយឆ្លើយតបនឹងតម្រូវការកសាង សុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម”។ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចសន្ទនានេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានក្ដីសង្ឃឹមថា អ្នកជំនាញ និងសកម្មជនលើវិស័យច្បាប់បន្តផ្ដល់មតិ ដោយរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះ មូលដ្ឋានទ្រឹស្តីជាក់ស្ដែង ហើយតាមនោះបង្កើតគោលការណ៍ និងទស្សនៈ សម្រាប់ការសុក្រិតប្រព័ន្ធច្បាប់ក្រោយឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៤៥។
 

កិច្ចសន្ទនាស្ដីពីការសុក្រិតប្រព័ន្ធច្បាប់
 

ទាក់ទងនឹងការអនុវត្តច្បាប់នោះ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើតម្រូវការ ប្រសិទ្ធភាព និងយុត្តិធម៌។ ទំនួលខុសត្រូវចម្បងគឺស្ថិតនៅលើស្ថាប័ននីតិប្រតិបត្តិ ហើយត្រូវផ្សារភ្ជាប់ជាមូយការធ្វើកំណែទម្រង់យុត្តិធម៌ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


 

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top