• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអឺរ៉ុបមួយចំនួន

កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការស្ថានទូតវៀត ណាម ទីក្រុង Sofia ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួប សំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារី និងប្រទេស ជិតខាងមួយចំនួនរួមមាន សាធារណរដ្ឋឆែក រូម៉ានី ស្លូវ៉ាគី ក្រិក និងទួរគី។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅក្នុងជំនួប។ (រូបថត៖ VNA)

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យស្ថាប័នតំណាង ជំរុញបន្ថែមនូវតួនាទីត្រួសត្រាយផ្លូវរបស់ខ្លួន ក្នុងការរួមចំណែកលើកកំពស់ឋានៈការ ទូត ធានាបរិយាកាសសន្តិភាព ហើយឆ្លៀតយកធនធានពីខាងក្រៅ ដើម្បីបម្រើគោល ដៅអភិវឌ្ឍន៍នានារបស់ប្រទេសជាតិ។ តាមនោះ ចាំបាច់ត្រូវជំរុញខ្លាំងបន្ថែមទៀត នូវការងារព្យាករណ៍ ការស្រាវជ្រាវយុទ្ធសាស្ត្រ និងភាពច្នៃប្រឌិតដោយឥតឈប់ឈរ ក្នុងការត្រិះរិះ ដើម្បីសម្របខ្លួនឲ្យទាន់ពេលវេលាទៅនឹងស្ថានភាព ក្ដាប់ជាប់និន្នាការថ្មី បម្រើការងារសេនាធិការ និងស្នើគោលជំហរ គោលនយោបាយសម្រាប់បក្ស និងរដ្ឋ។ លោកប្រធានរដ្ឋសភាបានស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ពិសេសដល់ វិស័យការទូតសេដ្ឋកិច្ច ដោយជំរុញប្រទេសដែលនៅសេសសល់ ឲ្យធ្វើសច្ចាប័នលើ កិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EU) នាពេលឆាប់ៗ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគ នាំមកនូវផល ប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ត្រូវជំរុញ និងប្រមូលផ្តុំយ៉ាងខ្លាំងក្លានូវ សក្ដានុពល និងប្រភពធនធានដ៏ធំធេងរបស់ជនជាតិវៀតណាមនៅឯបរទេស គាំទ្រ និងបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីសហគមន៍រួបរួមសាមគ្គី អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជានិច្ចកាលឆ្ពោះទៅមាតុភូមិ រួមវិភាគទានបញ្ញា និងទេពកោសល្យសម្រាប់បុព្វហេតុ កសាងនិងការពារមាតុប្រទេស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅទីក្រុង Prague នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញជនជាតិវៀតពាម នៅអឺរ៉ុប។

Top