• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ កសាងប្រព័ន្ធសុខាភិបាលប្រកបដោយយុត្តិធម៌ និងមានគុណភាព

ប្រធានរដ្ឋសភាបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវិស័យសុខាភិបាលសម្រេចបាននាពេលថ្មីៗនេះបានរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅបំពេញទស្សកិច្ចការងារនៅក្រសួងសុខាភិបាល។ អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវិស័យសុខាភិបាលសម្រេចបាននាពេលថ្មីៗនេះបានរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ក្នុងនោះ វិស័យសុខាភិបាលបានជម្នះពុះពារលើដំណាក់កាលដ៏លំបាកបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩៖

វិស័យសុខាភិបាលបន្តជ្រួតជ្រាបយ៉ាងពេញលេញអំពីតួនាទី អត្ថន័យនៃវិស័យសុខាភិបាលតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ គ្រូពេទ្យប្រៀបបានជាអ្នកម្តាយ; សេចក្តីសម្រេចចិត្តរបស់បក្សស្តីពីវិស័យសុខាភិបាលបានកំណត់ថាកសាងខឿនឱសថសាស្ត្រវៀតណាមបែបវិទ្យាសាស្ត្រ ប្រជាជាតិ និងសាធារណៈ ស្របតាមគោលដៅដ៏ថ្លៃថ្លាគឺលើកកម្ពស់សុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត រូបរាងកាយ វ័យ និងគុណភាពជីវភាពរបស់ប្រជាជន។ វិស័យសុខាភិបាលចាំបាច់ត្រូវយល់ដឹងយ៉ាងច្បាស់លាស់អំពីបញ្ហានេះ។ ការព្យាបាលជំងឺ ជួយសង្គ្រោះមនុស្សគឺជាមុខងារជាមូលដ្ឋាន ហើយបេសកកម្មនៃវិជ្ជាជីវៈវេជ្ជសាស្រ្តគឺជាមុខងារមូលដ្ឋាន ហើយបេសកកម្មរបស់វិស័យសុខាភិបាលគឺធំទូលំទូលាយជាង។ គោលដៅគឺ កសាងប្រព័ន្ធសុខាភិបាលប្រកបដោយយុត្តិធម៌ គុណភាព ប្រសិទ្ធភាព ដោយឆ្ពោះទៅបរិយាប័ន្នអំពីសុខាភិបាលដល់ប្រជាជនទាំងមូលផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top