• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទទួលជួបជាមួយ​ប្រធានប្រតិ​ភូចូលរួមកិច្ច​ប្រជុំ AMMW​


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានប្រតិភូចូលរួមកិច្ចប្រជុំ AMMW (រូបថតៈ Le Tuyet/VOV) 

 នាថ្ងៃទី២៥ ​ខែតុលា ឆ្នាំ​២០១៨ នៅវិមានរដ្ឋសភា ប្រ ធានរដ្ឋសភាវៀតណាមលោកស្រី  Nguyen Thi Kim Ngan បាន​អញ្ជើញ​ជួបសន្ទនា ជាមួយប្រធានប្រតិភូដែលកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន (AMMW) លើកទី៣ ដែល​បានរៀបចំឡើងនៅប្រទេសវៀតណាម។

នៅ​ក្នុង​ជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានជឿជាក់ថាលទ្ធផលទទួលបានពីកិច្ចប្រជុំនេះ នឹងរួម​ចំណែក​ជាវិជ្ជមាន​ដល់ការ​បង្កើត​គោល​នយោបាយ​របស់​បណ្តា​ប្រទេស​អាស៊ាន​ដែល​ពាក់ព័ន្ធ​នឹងជម្រុញ​និង​ធានានូវ​សន្តិសុខ​សង្គម សម្រាប់ស្ត្រី កុមារី ដោ​យឆ្ពោះទៅការអនុវត្តទស្សនៈវិស័​យអាស៊ាន​ឆ្នាំ ២០២៥ អំពី​សហគមន៍​ខ្លួនទីពឹង​ខ្លួន ភាព​ស្វាហាប់ និងគោលដៅអភិវឌ្ឍន៍និរន្តរភា​ពដល់ឆ្នាំ​ ២០៣០។
 
អញ្ជើញ​ជម្រាបជូនដល់ប្រធានគណៈប្រតិភូអំពីរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុង​ការ​ជម្រុញ​សម​ភាព​​យេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី ប្រធានរដ្ឋសភា​វៀត​​ណាម លោកស្រី Nguyen Thi Kim Ngan បាន​លើក​ច្បាស់​ថា​ រដ្ឋសភាវៀតណាមបានត្រៀមខ្លួនជាស្រេច សហការជាមួយបណ្តាប្រទេសអាស៊ានលើបញ្ហានេះ ដើម្បីរួម​គ្នា​ចែក​រំលែក​នូវបទ​ពិសោធន៍ និងអភិវឌ្ឍ​ជាមួយ​គ្នា។

 
  ទិដ្ឋភាពនៃជំនួប (រូបថតៈ Le Tuyet/VOV)

ក្នុងឱកាសដែល AMMW បានប្រព្រឹត្តទៅនៅវៀតណាម ប្រធាន​រដ្ឋសភា​បាន​ស្នើសុំ​បណ្តារដ្ឋមន្ដ្រី​ទទួល​បន្ទុក​កិច្ចការ​នារីរបស់​អាស៊ាន បន្តការអនុវត្តច្បាប់និង​គោលនយោបាយនៅថ្នាក់ជាតិ ហើ​យរួមសហការ​ជាមួយ​ប្រទេស​ជាសមាជិក​ដើម្បីជម្រុញ​សមភាពយេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រី។ ម្យ៉ាងវិញ​ទៀត ធានាឱកាស​សមភាព​សម្រាប់​ការ​អប់រំ ការងារនិងសន្តិសុខស​ង្គម ហើយត្រូវបានបន្តឆ្ពោះទៅអភិក្រ​មសន្តិសុខ​សង្គម ឆ្ពោះទៅ​អនុវត្តន៍​រាល់គោល​ដៅរួមនៃសហគមន៍អាស៊ាននៅ​ឆ្នាំ ២០២៥ និងរបៀបវា​រៈ ២០៣០ របស់​អង្គការ​សហប្រជាជាតិ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top