• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម​ពិធីអបអរសាទរ​ខួប​លើក​ទី ៦០ នៃការ​បង្កើត​វិទ្យាស្ថាន​វិទ្យាសាស្ត្រធារាសា​ស្រ្ត​វៀតណាម


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថត៖TTXVN)
 

លោកស្រីប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់ថា វិទ្យាស្ថាន​ចាំបាច់​ត្រូវអភិវឌ្ឍន៍​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការស្រាវ​ជ្រាវ ជាមួយមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃវិ​ស័យកសិកម្ម ដើម្បីឱ្យមាន​ការសិក្សា​ស្រាវ​ជ្រាវជាទូទៅនិងមានលក្ខណៈជាប្រព័ន្ធ សំដៅរួមចំណែកក្នុងការដោះស្រាយបញ្ហាជាសារវ័ន្ត និងចីរភាពក្នុង​ការអភិវឌ្ឍកសិកម្មក្នុងបរិបទនៃបដិវត្តឧស្សាហកម្មលើកទី ៤ផងដែរ។​
 
ថ្លែងមតិក្នុង​ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើត (1959-2019) និងទទួលបានឥស្សរិយយស ហូជីមិញរបស់​វិទ្យាស្ថានវិទ្យាសាស្រ្តធារាសាស្រ្តវៀតណាម នាព្រឹកថ្ងៃទី ៣ ធ្នូនៅទីក្រុងហាណូយប្រធានរដ្ឋសភា វៀតណាម​ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យវិទ្យាស្ថានវិទ្យាសាស្ត្រធារាសាស្រ្តវៀតណាម ផ្តោតសំខាន់​លើការ​ស្រាវ​ជ្រាវ​និង​ដោះស្រាយ​បញ្ហានានា​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​ត្រូវបាន​លើក​ឡើង​ក្នុង​បរិបទ​នៃការប្រែ​ប្រួលអាកាសធាតុយ៉ាងឆាប់រ​ហ័ស ដើម្បីផ្តល់ទឡ្ហីករណ៍មានលក្ខណៈ​វិទ្យាសាស្ត្រឱ្យ​បានទាន់​ពេលវេលា​ក្នុង​ការ​ធ្វើគោលនយោបាយស្តីពីកសិកម្មនិយាយរួម និង ប្រព័ន្ធធារាសាស្រ្តនិយាយដោយឡែក ព្រមទាំង​ធានា​បាន​នូវ​សន្តិសុខទឹកក្នុង    រយៈពេលវែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។
 
លោក​ស្រីប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់ថា វិទ្យាស្ថានចាំបាច់​ត្រូវអភិវឌ្ឍន៍​ទំនាក់​ទំនង​កិច្ច​សហប្រតិ​បត្តិការ​ស្រាវជ្រាវ​ជាមួយមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃវិស័យកសិកម្ម ដើម្បីឱ្យមានការ​សិក្សាស្រាវ​ជ្រាវជា​ទូទៅនិ​ងមា​នលក្ខណៈ​ជាប្រព័ន្ធ សំដៅរួមចំណែកក្នុងការដោះស្រាយបញ្ហាជាសារវ័ន្ត និងចីរភាពក្នុង​ការ​អភិវឌ្ឍ​កសិកម្ម​ក្នុង​បរិបទ​នៃប​ដិវត្ត​ឧស្សាហកម្មលើកទី ៤ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top