• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលដំណែងប្រធាន AIPA ៤១


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលដំណែង ប្រធាន AIPA ៤១ ពីថៃ (រូបថតៈ TTXVN) 
 

នាព្រឹក​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាង កកនៃព្រះរាជាណាចក្រថៃ ក្រុមប្រឹក្សា AIPA ៤១ បាន​ប្រារព្ធ​សម័យ​បិទមហាសន្និបាត ក្រោមអធិបតីភាពរបស់ប្រធាន សភានៃព្រះរាជាណាចក្រថៃ និងជាប្រធាន AIPA ៤០ លោក​ Chuan Leekpai ផងដែរ។ 
 
ក្នុង​បទស​ន្ទរកថាបិទកិច្ចប្រជុំ លោក Chuan Leekpai បានសង្កត់ធ្ងន់ថា រាល់ខ្លឹម សារដែល​បាន​លើក​មក​ពិភាក្សា​​នៅមហាសន្និបាត AIPA ៤០ បានឆ្លុះបញ្ជាំងរាល់អាទិភាព ក៏ដូចជា សម្រប​សម្រួល​នៃស្ថាន​ភាព​ជាក់​ស្តែង​ ដែលទាម​ទារអោយសភានៃបណ្តាប្រទេស​ ត្រូវធ្វើសកម្មភាព ដោយមិ​នស្ថិតក្នុងការពិភាក្សាប៉ុណ្ណោះទេ​។
 
នៅក្នុ​ង​ពិធីបិទនេះ ប្រធានសភានៃព្រះរាជាណាចក្រថៃ និងជាប្រធាន AIPA ៤០ លោក Chuan Leekpai បាន​អនុវត្តន៍​ពិធីប្រគល់​ដំណែងជាប្រធាន ​AIPA ៤១ ជូនចំពោះប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Ng​uyen Thi Kim​ Ngan។
 
អញ្ជើញ​សម្តែងនូវកិត្តយសដែលបានទទួលដំណែងជាប្រធាន AIPA ៤១ អាណត្តិ ២០១៩-២០២០ ប្រធាន​រដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា ឆ្នាំ ២០២០ ជាឆ្នាំពិសេសសម្រាប់វៀតណាម ព្រោះ​ថា ក្នុ​ងឆ្នាំនេះ វៀតណាមកាន់​ដំណែង​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃអង្គការ​សហប្រជា​ជាតិ​ផង​និង​កាន់​ដំណែង​ជាប្រធាន​អាស៊ាន​ផង ក៏ដូចជាឆ្នាំប្រ​ធាន AIPA តែម្តង។ ហេតុដូច្នេះ រដ្ឋសភា​វៀត​ណាម បន្ត​ជំរុញ​ការ​ផ្លាស់​ប្តូរ​ថ្មីនូវ​សកម្មភាព​របស់ AIPA និងលើកកម្ពស់ឋានៈនិងតួនារទីរបស់​ AIPA ក្នុងការកសាងសហគមន៍អាស៊ាន។
 ​
រួមជាមួយ​គ្នានោះ បន្តបង្កើនកិច្ចសហប្រតិបត្តិការរវាង AIPA ជាមួយអាស៊ាន អង្គ កាអន្តរជាតិ​នានានិង​យន្តការ​សហប្រតិបត្តិ​ការពហុភាគីដទៃទៀតផ​ង។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសា​សន៍​ថា៖ “រដ្ឋសភា​វៀត​ណាម​សន្យានឹ​ងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញប្រកប​ដោយជោគ​ជ័យនូវ​តួនាទី​ជាប្រធាន​អាស៊ាន។​ យើងខ្ញុំមានបំណ​ង ទទួលបានការ​គាំទ្រនិងកិ​ច្ចស​ហប្រតិបត្តិ​ការយ៉ាង​ជិត​ស្និទ្ធ​ពីសភា​ថៃនិង​បណ្តាសភាជា​សមាជិក AIPA, លេខាធិការដ្ឋានអាស៊ាន ដើម្បីភាពជោគជ័យរបស់ AIPA ក៏ដូច​ជា​អនាគត​ វិបុលភាព​របស់សហគមន៍អាស៊ាន។ យើងខ្ញុំទន្ទឹមរងចាំទទួលលោកអ្នកនៅខេត្ត Quang Ninh វៀតណាម​ នាខែសីហាឆ្នាំ ២០២០ ខាងមុខ”។
 
បន្ទាប់ពី​សម័យបិទ AIPA ៤០ និងទទួលដំណែងប្រធាន AIPA ៤១ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាថៃ លោក Chuan Lekkpai បានអញ្ជើញ​ជា​សហប្រធាន​សន្និសីទ​កាសែត​។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ថៃបាន​រៀបចំ​ប្រកប​ដោយ​ជោគជ័យ​ AIPA ៤០ ហើយវៀតណាមនឹងលើកយកយកជោគ​ជ័យនេះ​ជាគំរូដើម្បីរៀបចំ AIPA ៤១ ​នៅខេត្ត​ Quang​ Ninh នាឆ្នាំ ២០២០។
 
នេះគឺ​ជាសកម្មភាពចុងក្រោយ ក្នុងចំណោមសកម្មភាពចូលរួមមហាសន្និបាត AIPA ៤០ និងបំពេញ​ទស្សន​កិច្ច​​ជាផ្លូវការ​នៅព្រះរាជាណាចក្រថៃ របស់ប្រធានរដ្ឋសភា វៀត ណាមលោកស្រី Ng​uyen Thi Kim​ Ngan និង​គណៈ​ប្រតិភូជាន់​ខ្ពស់រដ្ឋសភាវៀត​ណាម នៅព្រះរាជាណាចក្រថៃផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេ​ងវៀត​ណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top