• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីបើកការដ្ឋានសាងសង់តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វិថី Vong Cung Can Tho


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីបើកការដ្ឋានសាងសង់តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វិថី Vong Cung Can Tho
 

នាព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅភូមិ My Nhon (ឃុំ My Khanh ស្រុក Phong Dien ទីក្រុង Can Tho),  ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីការដ្ឋានសាងសង់សំណង់ អភិរក្ស ជួសជុល​និង​ពង្រីកនូវតម្លៃរបស់កេរ្ត៍ដំណែលប្រវត្តិសាស្ត្រ វិថី Vong Cung Can Tho។

កេរ្តិ៍ដំណែល​ប្រវត្តិសាស្រ្ត វិថី Vong Cung Can Tho  ត្រូវបានសាងសង់ឡើងនៅឃុំ My Khanh ស្រុក Phong Dien ដោយ​ការ​វិនិយោគសរុបមានចំនួនជាង ៩៩ ពាន់លានដុង ពីការធ្វើសង្គមនិយម ដោយរយៈ​ពេល​អនុវត្ត​ចាប់​ពី​ពេល​នេះ​ដល់ឆ្នាំ ២០២០។
 
ថ្លែងក្នុងពិធី​បើកការដ្ឋានសាងសង់ លោក Duong Tan Hien អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុង Can Tho បានមាន​ប្រសាសន៍ថា វិថី Vong Cung មានចម្ងាយជិត ៣០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ១ A ចាប់​ពី​ស្ពាន​ ​Cai Rang ចូលមកស្រុក Phong Dien ឆ្លងកាត់ឃុំ៖ My Khanh, Nhon Ai, Tan Thoi, Giai Xuan ហើយ​បញ្ចប់​​នៅផ្លូវ Ba Se (នៃសង្កាត់ Phuoc Thoi ខ័ណ្ឌ O Mon ទីក្រុង Can Tho)។ នេះ​ជាផ្លូវ​ដឹក​ជញ្ជូន​ងាយ​ស្រួល​ដែល​​​មាន​ទីតាំងយុទ្ធសាស្ត្រសំខាន់ មានទីតាំងស្ថិតនៅខ្លោងទ្វារភាគនិរតីនៃកណ្តាលទីក្រុង Can Tho។ ក្នុង​កំឡុង​​សង្គ្រាមចំនួនពីរនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិនិយមអាមេរិក វិថី Vong Cung ​មានឈ្មោះល្បីថាជា ដែនដីភ្លើង Can Can ដែលជាខ្សែផ្លូវ មានសារៈ​សំខាន់​ពិសេស​ក្នុង​វិស័យ​យោធា។​
 
តាង​នាម​អោយថ្នាក់ដឹកនាំទីក្រុង Can Tho លោក Duong Tan Hien បានស្នើ​អោយ​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ​ក្នុង​វិស័យ​​សំណង់​និងការត្រួតពិនិត្យ អោយបង្កើនស្មារតីទទួលខុសត្រូវដើម្បីឱ្យគម្រោងនេះ ត្រូវបានបញ្ចប់​តាម​កាល​​កំណត់​  និងឆ្លើយតបជាមួយតម្រូវការអំពី​វិចិត្រសិល្បៈនិងបច្ចេ​កទេស៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top