• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាជាមួយប្រធាន សភាជាន់ទាបអូស្ត្រាលីលោក Tony Smith តាមប្រព័ន្ធវីដេអូ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
 

នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយប្រធានសភាជាន់ទាបអូស្ត្រាលី លោក Tony Smith។ នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋសភាវៀតណាមជាមួយសភាអូស្ត្រាលី ព្រម ទាំងចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនិងការបន្សាំនឹងជម្ងឺរាតត្បាតកូវីដ ១៩ ក្នុងប្រតិបត្តិការរបស់រដ្ឋសភា/សភាផងដែរ។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានថ្លែងអំណរគុណជូនអូស្ត្រាលី ដែលបានសន្យាផ្ដល់ឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០លានដុល្លាអូស្ត្រាលី ដើម្បីជួយវៀត ណាមក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការកូវិដ ១៩ ហើយស្នើឲ្យលោកប្រធានសភា ជាន់ទាបអូស្ត្រាលីយកចិត្តទុកដាក់ដល់បញ្ហាសមភាពនិងការចែករំលែកវ៉ាក់សាំងលើ វិសាលភាពទូទាំងពិភពលោក ដើម្បីជួយប្រទេសក្រីក្រនានាអាចធ្វើលទ្ធកម្មទិញវ៉ាក់ សាំងបាន។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តថែរក្សាជំនួបប្រាស្រ័យជាន់ ខ្ពស់ក៏ដូចជាគ្រប់ជាន់ថ្នាក់ ព្រមទាំងពង្រីកតួនាទីនៃស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំង ពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។

រីឯខ្លួនវិញ ប្រធានសភាជាន់ទាបអូស្ត្រាលីលោក Tony Smith បានសង្កត់ធ្ងន់លើ ការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើររបស់លោកប្រធានរដ្ឋសភាវៀតណាម ហើយ ចែករំលែកថា ក្នុងឆ្នាំ២០២០ ប្រតិបត្តិការរបស់សភាអូស្ត្រាលីជួបការលំបាកយ៉ាង ខ្លាំង។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី នៅពេល ជួបពិភាក្សាជាមួយថ្នាក់ ដឹកនាំប្រទេសផ្សេងៗ បានបង្ហាញយ៉ាងច្បាស់លាស់នូវទស្សនៈថា ការចែក ចាយវ៉ាក់ សាំងបង្ការកូវីដ ១៩ ត្រូវតែបានអនុវត្តន៍កាន់តែឆាប់កាន់តែល្អដើម្បីវិលត្រឡប់ទៅ រកជីវភាពរស់នៅធម្មតាឲ្យបានឆាប់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម



កិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ម៉ុងហ្គោលីលើកទី១០

កិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ម៉ុងហ្គោលីលើកទី១០

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលី; ស្នើប្រទេសទាំងពីរជំរុញក្រសួង សាខា និងមូលដ្ឋាននៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

Top