• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong

នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ខែសីហា ដល់ថ្ងៃទី ២៩ ខែសីហា។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong។ រូបថត៖ Lâm Hiển/quochoi.vn

ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចុះហត្ថលេខានិងអនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យភាគីទាំងពីរសុក្រឹត្យការចរចានិងនីតិវិធីពាក់ព័ន្ធយ៉ាងឆាប់ៗ ដើម្បីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗដូចជា៖ កិច្ចព្រមព្រៀងជួយឧបត្ថម្ភយុតិធម៌ខាងព្រហ្មទណ្ឌ; កិច្ចព្រមព្រៀងបត្យាប័ន; កិច្ចព្រមព្រៀងផ្ទេរប្រគល់មនុស្សដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ; អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជួយសង្គ្រោះបន្ទាន់។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong បានឲ្យដឹងថា សឹង្ហបុរីបានយកចិត្តទុកដាក់អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភនិងពិភាក្សាជាមួយវៀតណាម អំពីគម្រោងសហប្រតិបត្តិការដ៏មានសក្តានុពលលើវិស័យនេះ ដើម្បីវៀតណាមអាចនាំចេញថាមពលកកើតឡើងវិញទៅកាន់សឹង្ហបុរី។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តជំរុញនិងធ្វើឱ្យប្រសើរឡើងនូវគំរូនៃមណ្ឌលឧស្សាហកម្មវៀតណាម - សឹង្ហបុរី (VSIP) តាមទិសបៃតង - ស្អាត - ឆ្លាតវៃ និងឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធអេកូឧស្សាហកម្ម - ទីក្រុង; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ពលកម្ម អប់រំបណ្តុះបណ្តាល វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជន ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍។ ប្រទេសទាំងពីរចាំបាច់ត្រូវឆ្ពោះទៅរកការបើកជើងហោះហើរផ្ទាល់បន្ថែមទៀត និងពង្រីកការតភ្ជាប់គោលដៅសម្រាប់នាវាសមុទ្រ នាវាទេសចរណ៍រវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសេរីភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ហើយបានធានាការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); បង្កលក្ខណ្ឌអំណោយផល ខិតខំកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top