• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នៅអាកាសយានដ្ឋាន Noi Bai

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយអះអាងបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ចិន ឯកភាពកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីសេចក្ដីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវ នៅអាកាសយានដ្ឋាន Noi Bai (ហាណូយ)។ (រូបថត៖ VNA)

នារសៀលថ្ងៃទី១៣ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន ឡើងយន្តហោះដើម្បីវិលត្រឡប់ទៅ ប្រទេសចិនវិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី១២-១៣ ខែធ្នូ) តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Vo Van Thuong និងលោកជំទាវ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវ នៅអាកាសយានដ្ឋាន Noi Bai (ហាណូយ)។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយអះអាងបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ចិន ឯកភាពកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីសេចក្ដីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។ ក្រៅពីនោះ ក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣៦ ដែលបានចុះហត្ថលេខារវាងគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននៃប្រទេសទាំងពីរក្នុងឱកាសនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top