• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន អញ្ជើញចូលរួមកិច្ចប្រជុំ IPU-150 បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុសបេគីស្ថាន

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាមេនី នារសៀល ថ្ងៃទី៥ ខែមេសា (ម៉ោងនៅទីក្រុងហាណូយ) ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ អ៊ុសបេគីស្ថាន និងចូលរួមមហាសន្និបាតលើកទី១៥០នៃសហភាពអន្តរសភាពិភពលោក (IPU-150)។
ប្រធានរដ្ឋសភាវៀតណាមនិងលោកជំទាវ ចាកចេញពីរដ្ឋធានី Yerevan ធ្វើដំណើរទៅទីក្រុង Tashkent ប្រទេសអ៊ុសបេគីស្ថាន ដើម្បីចូលរួមមហាសន្និបាត IPU លើកទី ១៥០ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ អ៊ុសបេគីស្ថាន។ (រូបថត៖ Doan Tan/VNA)

ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ប្រធាន IPU លោកស្រី Tulia Ackson; អគ្គលេខាធិការ IPU លោក Martin Chungong និងប្រធានព្រឹទ្ធសភានៃសភាអ៊ុសបេគីស្ថានលោកស្រី Tanzila Narbaeva ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមេសា។

មុននោះ ដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាមេនី (ថ្ងៃទី ២-៤ មេសា) របស់ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវបានបញ្ចប់ប្រកបដោយជោគជ័យ។ ប្រធានរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់ អាមេនី បានពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីធ្វើអាជីវកម្មនូវិស័យសក្ដានុពល ដើម្បីនាំទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព។ រដ្ឋសភា រដ្ឋាភិបាល និងទីភ្នាក់ងារនៃប្រទេសទាំងពីរនឹងសម្របសម្រួល បង្កើតក្របខ័ណ្ឌច្បាប់ និងលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរតភ្ជាប់ដោយផ្ទាល់ ស្វែងរកឱកាសសហប្រតិបត្តិការ និងវិនិយោគ។ ជាពិសេស ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងអាមេនី បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ពង្រឹងថែមទៀតទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ផ្លាស់ប្ដូរថ្មីការត្រិះរិះក្នុងការតាក់តែងច្បាប់ រំដោះធនធានសម្រាប់ការអភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ផ្លាស់ប្ដូរថ្មីការត្រិះរិះក្នុងការតាក់តែងច្បាប់ រំដោះធនធានសម្រាប់ការអភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីព្រាងច្បាប់ទាំងបួននេះ ប៉ះពាល់ដោយផ្ទាល់ទៅលើសកម្មភាពរបស់ប្រជាជន អាជីវកម្ម សេដ្ឋកិច្ច និងការកៀរគរ និងការបែងចែកធនធាន។

Top