• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅអគាររដ្ឋសភា សេណេហ្គាល់នៅទីក្រុង Dakar ប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye បានអញ្ជើញជាអធិបតីក្នុង ពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅសេណេហ្គាល់។
ប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye ទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន។ (រូបថត៖ Le Tuyet/VOV)

ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye និង ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានចាត់ទុកថា៖ សេណេហ្គាល់ និង វៀតណាមចាំបាច់ត្រូវបន្តកែលម្អក្របខ័ណ្ឌច្បាប់ក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគ បង្កើនសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្ម តភ្ជាប់ធុរកិច្ច និងជំរុញការនាំចេញ ផលិតផលសំខាន់ៗទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។ ប្រធានរដ្ឋសភាទាំងពីរក៏ សង្ឃឹមថា រដ្ឋសភាទាំងពីរនឹងបង្កើតយន្តការសម្រាប់ការផ្លាស់ប្តូរគណៈប្រតិភូជា ទៀងទាត់ ដើម្បីរក្សាការសន្ទនាជាប្រចាំ; សម្របសម្រួលត្រួតពិនិត្យ និងជំរុញការ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ និងជំរុញទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសទាំងពីរ ផ្លាស់ប្តូរ និងចរចា យ៉ាងសកម្ម ដើម្បីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមូលដ្ឋានឱ្យបានឆាប់; ជំរុញគំនិតផ្តួចផ្តើមថ្មីៗដូចជា៖ ការតែងតាំងកុងស៊ុលកិត្តិយសនៅក្នុងប្រទេសនីមួយៗ បង្កើនការផ្លាស់ប្តូរព័ត៌មានដើម្បីគាំទ្រដល់សហគ្រាស។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រកាស បង្កើតក្រុមសមាជិកសភាមិត្តភាពវៀតណាម-សេណេហ្គាល់ និងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top