ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញសួរសុខទុក្ខនិងធ្វើការងារនៅស្រុក Hoanh Bo ខេត្ត Quang Ninh

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់កាដូជូនកុមារ (រូបថត៖ vov.vn)
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅឃុំ Dong Son ដែលជាឃុំនៅតំបន់ព្រៃភ្នំដែលមានជនជាតិភាគតិច Dao ជាង ៩៨% រស់នៅនៅស្រុក Hoanh Bo ខេត្ត Quang Ninh ។
នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានប្រគល់ជូនផ្លាកសាលាបឋមសិក្សានិងអនុវិទ្យាល័យ Dong Son ឃុំ Dong Son ស្រុក Hoanh Bo ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងសាលា។ នេះជាសាលាដែលប្រធានរដ្ឋសភាវៀតណាម បានកៀរគរការជួយឧបត្ថម្ភតាមរយៈការប្រគលបាល់ជូនអាវដែលមានហត្ថលេខារបស់កីឡាករក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម។ ការសាងសង់សាលារៀនដែលមានថវិកាសរុប ៨,៣ ពាន់លានដុង ត្រូវបានប្រគល់និងដាក់ឱ្យប្រើប្រាស់មុនឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដើម្បីរួមចំណែកជួយដល់កុមារជនជាតិភាគតិច Dao នៅទីនេះទទួលបានបរិយាកាសសិក្សាដ៏ល្អប្រសើរផងដែរ។ ក្នុងឱកាសនេះប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមូលដ្ឋាននានា ក៏បានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលជួបការលំបាកចំនួន ៥០ នាក់មកពីគ្រួសារក្រីក្រ មិងកៀក ក្រីក្រនៅឃុំដ៏លំបាកបំផុតនៃស្រុក Hoanh Bo ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម