• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវ នាការជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយប្រធាន EC លោក Jean-Claude Juncker។ (រូបថត៖ TTXVN) 
 

 នារសៀល​ថ្ងៃទី៤ ខែមេសា ឆ្នាំ​២០១៩ នៅទីស្នាក់ការគណៈកម្មាធិការអឺរ៉ុប (EC) នៅ ទីក្រុងព្រុចសែល ប្រធាន​រដ្ឋ​​សភា​វៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយ​ប្រធាន EC លោក Jean-Claude​ Juncker។

នៅជំនួប​នេះ លោកប្រធាន EC បានអោយដឹងថា លោកបានចុះហត្ថលេខានិង ផ្ញើរកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​សេរី រវាង​វៀតណាម​និងសហភាពអឺរ៉ុប (EVFTA) ទៅកាន់ក្រុមប្រឹក្សាអឺរ៉ុប​។ បន្ទាប់​នោះ ក្រុម​ប្រឹក្សា​អឺរ៉ុប​នឹង​​ដាក់ជូនសភាអឺ​រ៉ុប។ លោក Jean-Claude Juncker បានសង្កត់ធ្ងន់ថា ទោះបីជាភាគីទាំង​ពីរមានការ ស្រុះចិត្ត​គំនិត​ចំពោះការអនុម័តលើ EVFTA យ៉ាងឆាប់ៗក្ដី ក៏ប៉ុន្តែ​កិច្ចព្រម​ព្រៀង នេះ​ត្រូវ​ការ​អនុម័ត​ដោយ​សភាអឺ​រ៉ុប​ជាមុនសិន។

​​ចំណែកឯប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan វិញ ក៏បាន អះអាងថា វៀត​ណាម​កំពុង​ខិត​ខំព្រឹង​ប្រែង​បំពេញ​បទបញ្ញត្តិនានាក្នុងច្បាប់​អោយ បាន​សម​ស្រប​ទៅនឹង​ច្បាប់​អន្តរជាតិ​និង​ការ​សន្យា​អន្តរ​ជាតិ​ដែល​វៀត​ណាម បានចុះហត្ថលេខានិងចូលរួម​ ដែលក្នុងនោះមាន EV​FTA។ ក្នុងដំណើរកា​រកសាង ច្បាប់​ រដ្ឋ​សភា​​វៀត​​ណាមជានិច្ចកាលធានាថា មិន​ធ្វើអោយប៉ះពាល់ដល់សិទ្ធិធ្វើ អា​ជីវកម្ម វិនិយោគរបស់​សហគ្រាស​វៀត​ណាម​ក៏ដូច​ជាសហគ្រាសបរទេស ផង ​ដែរ។ ទន្ទឹមនឹងនោះ​ រដ្ឋសភា​វៀត​ណាម​ជានិច្ចកាល​ត្រួតពិនិត្យ​យ៉ាងម៉ឺង​ម៉ាត់​លើ កា​រប្រតិបត្តិច្បាប់ ដើម្បីធានាថា មិនកើតមា​នឧបសគ្គណាមួយ ដែលរាំ​ងស្កាត់​ ឬបង្ក​ការ​លំបាក​ចំពោះ​សិទ្ធិធ្វើអាជីវកម្ម​ វិនិយោគរបស់ប្រជាជននិងស​ហគ្រាសនោះឡើយ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាថ្លែងអំណរគុណចូនចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។

Top