• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាថៃ


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាព្រះរាជាណាចក្រថៃលោក Chuan Leekpai (រូបថត៖ VOV)
 

នាព្រឹក​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ អញ្ជើញថ្លែងនៅក្នុងជំនួបពិភាក្សាការងារនៅ អគាររដ្ឋសភាថៃ រាជធានី​បាង​កក​ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា គោល​នយោបាយ​ដ៏ឥ​តងាក​រេរប​ស់វៀតណាម នោះគឺយក​ចិត្តទុកដាក់​ជារៀង​រហូត​ដល់​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រជាមួយថៃ។ លោកស្រីបានសង្កត់ធ្ងន់ថា​ ថៃកំពុងជាដៃគូពាណិជ្ជ កម្ម​ធំបំផុត​របស់​វៀត​ណាម​ក្នុង​អាស៊ាន​ ដោយទំហំពាណិជ្ជកម្មទ្វេ​ភាគីក្នុងឆមាស ទីមួយឆ្នាំ២០១៩សម្រេចបាននូ​វ៨,៨ពាន់លាន​ដុល្លាអា​មេរិក​ កើន៨,៦%បើធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ លោក​ស្រី Nguyen Thi Kim Ngan បានស្នើ អោយថៃបង្ក​ភាព​ងាយស្រួលថែមទៀតសម្រាប់ទំនិញនិងសេវាកម្មរ​បស់វៀតណាម ជាពិសេស​គឺមុខ​ទំនិញ​ផ្លែ​ឈើ​ ​ត្រូវបានចែកចាយនៅទីផ្សារថៃ ​ព្រមទាំងលើក ទឹកចិត្តសហគ្រាស​ថៃជំរុញ​ការ​បោះទុន​ចូល​មក​វៀត​ណាម​លើ​វិស័យ​ទេសចរណ៍ កសិកម្មដោយបច្ចេកវិទ្យាខ្ពស់ ឆ្ពោះទៅរកគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេ ភាគីឡើង​ដល់​ទៅ ​២០ពាន់លានដុល្លាអាមេរិកតាមទិសតុល្យភាពនាឆ្នាំ២០២០។
 
ចំពោះ​កិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិ លោកស្រីប្រធានរដ្ឋសភា វៀតណាម​បាន​ស្នើអោយ​ប្រទេស​ទាំង​ពីរ​ចុះហត្ថ​លេខាយ៉ាង​ឆាប់ៗ​លើកិច្ចព្រម​ព្រៀង​ស្ដីពីការ​ធ្វើបត្យាប័ន​និង​កិច្ចព្រម​ព្រៀងគាំទ្រ​យុត្តិធម៌​ទៅវិញ​ទៅម​កខាង ព្រហ្ម័ណ្ឌ ស៊ីវិល និងពា​ណិជ្ជកម្ម ព្រមទាំងសហការយ៉ាង​ស្អិតរមួតដោះស្រាយ បញ្ហា​អ្នកនេសា​ទ​ នាវានេ​សាទនិងករណីរំលោភច្បាប់ផ្សេងៗទៀតនៅ​សមុទ្រ តាមស្មារតីមនុស្សធម៌​និងទំនាក់ទំន​ងភា​ពជាដៃ​គូយុទ្ធសាស្ត្រ​។
 
ចំណែកឯប្រធាន​រដ្ឋសភាថៃលោក Chuan Leekpai បានអះអាងថា ថៃ គាំទ្រវៀតណាមក្នុង​តួនាទី​ជាសមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិអាណត្តិ២០២០- ២០២១ ព្រមទាំងជឿជាក់ថា ដោយបទ ពិសោធន៍​ជាច្រើនក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់​ៗនោះ គឺវៀត ណាមនឹងរៀបចំ​ប្រកប​ដោយ​ជោគជ័យនូវ AIPA លើកទី៤១ រួមចំណែកទៅក្នុង ការពង្រឹង​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​អាស៊ាន​នានា​។
 
ប្រធាន​រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើ អោយ​ប្រទេស​ទាំង​ពី​រ​សហការ​គ្នាលើ​ក​កំពស់​ប្រសិទ្ធភាព​នៃកិច្ច​សហប្រតិ​បត្តិការ​នៅ​អនុតំបន់​ទន្លេមេគង្គ​អោយ​បាន​សម​ស្រប​នឹង​អាទិភាព​រួម​នៃ​ប្រទេស​ទាំង​៥ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម) ព្រមទាំងសហការគ្នាជំរុញការរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព ​សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត អនុវត្ត​យ៉ាង​ពេញ​លេញនិង​ប្រកបដោយ​ប្រសិទ្ធភាព នូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់​ភាគីនានានៅសមុទ្រខាងកើត (DO​C) ព្រ​មទាំងសម្រេច ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុ​ទ្រខាង​កើត (COC) អោយបាន​ឆាប់ៗ​ផ​ង​ដែរ​។
 
ចំពោះ​កិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាទាំងពីរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​ស្នើអោយភាគីទាំងពីរបន្តផ្លាស់ប្ដូរគណៈ ប្រតិភូ​ថ្នាក់​ដឹក​នាំជា​ន់​ខ្ពស់និង​គណៈកម្មាធិ​ការ​នានា​នៃរដ្ឋសភា​ទៅវិញ​ទៅម​ក។ បណ្ដាគណៈកម្មាធិការឯកទេសនៃរដ្ឋសភាទាំងពីរ ចាំបាច់ត្រូវបង្កើនកិច្ចសហ ប្រតិបតិ្តការ​ឃ្លាំមើល​ការអនុវត្ត​កិច្ចព្រមព្រៀងនានាដែលបានចុះហ​ត្ថលេខា កិច្ច សហប្រតិបតិ្ត​ការ​ក្នុង​ការ​ងារ​គាំពារ​ពល​រដ្ឋ​ ចែករំលែកបទពិសោធន៍ក្នុងការ កសាងច្បាប់ និងកា​រយកចិត្តទុកដាក់រួមស្ដីពីស្ថានភាពនយោបាយ​ សន្តិ​សុខ​ ការពារជាតិ សេដ្ឋកិច្ចពាណិ​ជ្ជកម្មនិងបរិស្ថាន ក៏ដូចជាជំរុញខ្លាំងកា​រជួបប្រា ស្រ័យគ្នារវាង​ក្រុម​សមាជិក​សភាមិត្ត​ភាព​នៃប្រទេសទាំងពីងផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top