• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយតំណាងនៃមហា សន្និបាតលើកតម្កើងគំរូសិក្សារៀនសូត្រក្នុងទូទាំងប្រទេស


លោកស្រីប្រធានរដ្ឋសភាប្រគល់កាដូជនចំពោះបណ្ដាតំណាង។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាល ជាមួយបណ្ដាតំណាង ដែលមកចូលរួមមហាសន្និបាតលើកតម្កើងគំរូសិក្សារៀនសូត្រ ក្នុងទូទាំងប្រទេស។ តំណាងទាំង២៩៤នាក់នៃមហាសន្និបាតលើកនេះ សុទ្ធតែជាគំរូដ៏ឆ្នើមនៅក្នុងគ្រួសារ វង្សត្រកូល សហគមន៍ និងអង្គភាពអំពី ភាពឧស្សាហ៍ព្យាយាម ស្មារតីសិក្សារៀនសូត្រដោយខ្លួនឯង ជំនះពុះពារ លើការលំបាកដើម្បីទទួលបានលទ្ធផលល្អ ព្រមទាំងចេះស្រាវជ្រាវ អនុវត្ត ចំណេះដឹងវិទ្យាសាស្ត្រចូលក្នុងការធ្វើផលិតកម្ម អាជីវកម្ម ការបំពេញ ការងារនៅស្ថាប័ន ឬការផ្លាស់ប្ដូរថ្មីវិធីសាស្ត្របង្រៀន ថែទាំដល់សិស្សានុសិស្ស។

ថ្លែងនៅជំនួបនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា នាពេលខាងមុខ ដើម្បីនាំប្រទេសជាតិឆ្លងកាត់ពុះពារលើការ លំបាកឧបសគ្គ ឈានចូលដំណាក់កាលអភិវឌ្ឍថ្មីនោះ គឺត្រូវតែមានជំហាន លោតផ្លោះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងនោះវិស័យអប់រំ-បណ្ដុះ បណ្ដាលនិងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាត្រូវបានបក្ស រដ្ឋ ចាត់ទុកថា ជាគោល នយោបាយចម្បង ជាកម្លាំងចលករ និងលក្ខខណ្ឌសារវ័ន្តដើម្បីធានា គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងនិងការពារមាតុប្រទេស។

លោកស្រីប្រធានរដ្ឋសភាចាត់ទុកថា ក្រៅពីការលើកកំពស់ថែមទៀត នូវសុពលភាព ប្រសិទ្ធភាពនៃការងារអភិបាលកិច្ចលើវិស័យនេះ ក៏ត្រូវ យកចិត្តទុកដាក់ដល់ការជំរុញយ៉ាងខ្លាំងក្លានូវការសិក្សារៀនសូត្រនៅក្នុង ប្រជាជន តាមរយៈការបន្តកសាងគំរូសិក្សាដោយមានគុណភាពខ្ពស់ជាង ព្រមទាំងឃោសនា លើកទឹកចិត្តប្រជាជនគ្រប់រូប គ្រប់គ្រួសារ ស្ថាប័ន សមូហភាព សហគ្រាស និងធុរជនទាំងអស់ចូលរួមសិក្សារៀនសូត្រអស់ មួយជីវិត កសាងប្រទេសទាំងមូលក្លាយទៅជាសង្គមសិក្សារៀនសូត្រ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋលោក លឿង គឿង បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកពីប្រទេសក្រិក កូឡុំប៊ី ប៉ាណាម៉ា លីបេរីយ៉ា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋកុងហ្គោ ប៊ូរុនឌី ព័រទុយហ្គាល់ និង តង់ហ្សានី ដែលអញ្ជើញមកជូនសារតាំងចាប់ផ្តើមបេសកកម្មការទូតនៅវៀតណាមនិងទទួលបន្ទុកមុខដំណែង។

Top