ព័ត៌មាន
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅបង់ក្លាដែស និងប៊ុលហ្គារី
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរនេះ សកម្មភាពប្រមាណ ៧០ របស់ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភា និងតំណាងក្រសួង ស្ថាប័ននិងមូលដ្ឋានត្រូវបានប្រព្រឹត្តទៅ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានចុះហត្ថលេខាជាមួយប្រធានរដ្ឋសភាបង់ក្លាដែស និងប្រធានរដ្ឋសភាប៊ុលហ្គារី នូវអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភាបង់ក្លាដែស និងរដ្ឋសភាប៊ុលហ្គារី។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៥ ផ្សេងទៀតត្រូវបានចុះហត្ថលេខា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភា ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសវៀតណាម និងការិយាល័យរដ្ឋសភា ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសបង់ក្លាដែស និងប៊ុលហ្គារីលើវិស័យដូចជា វប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការតាមមូលដ្ឋានល។ល។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំបង់ក្លាដែស និងប៊ុលហ្គារី បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕