អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា
លោក Vuong Dinh Hue បានចាត់ទុកថា
ដោយមានសក្ដានុពលដ៏ខុសប្លែក ប្រៀបខ្លាំង និងឱកាសលេចធ្លោជាច្រើន ខេត្ត Thua
Thien Hue មានគ្រប់លក្ខខណ្ឌសម្រាប់ការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព
ឆ្ពោះទៅក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិម; ជាមជ្ឈមណ្ឌលវប្បធម៌-ទេសចរណ៍
ការអប់រំ-បណ្តុះបណ្តាលពហុវិន័យប្រកបដោយគុណភាពខ្ពស់; វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា;
សុខាភិបាលឯកទេសនៃប្រទេសជាតិទាំងមូល តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី។
លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្តលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង
ការកៀរគរ បែងចែក និងប្រើប្រាស់ធនធាននៃសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាននៃការអភិរក្សនិងពង្រីកតម្លៃនៃបេតិកភណ្ឌអតីតរាជធានី
និងអត្តសញ្ញាណវប្បធម៌ Hue; ដល់ឆ្នាំ ២០៣០
ក្លាយជាទីក្រុងបេតិកភណ្ឌពិសេសរបស់ប្រទេសវៀតណាម
ជាទីក្រុងស្នូលថ្នាក់តំបន់និងអនុតំបន់ និងជាមជ្ឈមណ្ឌលដ៏ធំ
និងវិសេសវិសាលនៃតំបន់អាស៊ីអាគ្នេយ៍ខាងវប្បធម៌ ទេសចរណ៍ សុខាភិបាលឯកទេស; ជាមជ្ឈមណ្ឌលដ៏ធំរបស់ប្រទេសជាតិទាំងមូលក្នុងវិស័យវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា ការអប់រំនិងបណ្តុះពហុវិស័យប្រកបដោយគុណភាពខ្ពស់; ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំរបស់ប្រទេសជាតិទាំងមូល
និងជាបង្គោលកំណើននៃតំបន់ភាគកណ្ដាលផងដែរ៕