• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin

ក្នុងជំនួបនេះ ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នារសៀលថ្ងៃទី ២០ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានអបអរសាទរសហព័ន្ធរុស្ស៊ីក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៤ប្រកបដោយជោគជ័យ។

 

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin

ចំពោះកិច្ចសហប្រតិបត្តិការអន្តរសភា លោកប្រធានរដ្ឋសភាបានអះអាងថា នេះគឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី; សង្ឃឹមថា លោកប្រធានាធិបតី V.Putin នឹងបន្តគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ។

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា កិច្ច សហប្រតិបត្តិការអន្តរសភា និងកិច្ចសហប្រតិបត្តិការរវាងបក្សនយោបាយនៃប្រទេសទាំងពីរមានសារៈសំខាន់ខ្លាំងណាស់ ដែលជាមូលដ្ឋានដ៏ល្អសម្រាប់ជំរុញទំនាក់ទំនងរវាងសភាទាំងពីរ កសាងច្រករបៀងផ្លូវច្បាប់ និងមូលដ្ឋានច្បាប់ ដើម្បីពង្រឹងទំនាក់ទំនង រវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ លោកប្រធានាធិបតី Putin បានអះអាងថា អាទិភាពរបស់សហព័ន្ធរុស្ស៊ីគឺជំរុញទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍនៃភាគីទាំងពីរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

នាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino Quintero ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

Top