• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Hau Giang

នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូរដ្ឋសភាខេត្ត Hau Giang បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះ ឆ្នោតនៅទីក្រុង Nga Bay ស្រុក Phung Hiep ស្រុក Chau Thanh និងស្រុក Chau Thanh A នៅសាលសន្និសីទ ទីក្រុង Nga Bay ខេត្ត Hau Giang។
ប្រធានរដ្ឋសភា លោក Tran Thanh Man ញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

ថ្លែងមតិជាមួយអ្នកបោះឆ្នោត ប្រធានរដ្ឋសភាលោក Tran Thanh Man បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិដោយសង្កត់ធ្ងន់ថា រដ្ឋសភាបាននិងកំពុងបង្កើតវិធីសាស្ត្រកសាងប្រព័ន្ធច្បាប់ក្នុងទិសដៅស្វែងរកភាពមិនគ្រប់គ្រាន់ និងការលំបាកក្នុងការធ្វើវិសោធនកម្មច្បាប់និងសេចក្តីសម្រេចចិត្ត។ ដូច្នេះ ការកសាងច្បាប់ត្រូវកើតចេញពីការអនុវត្តជាក់ស្តែង ទន្ទឹមនឹងការធ្វើនិងរៀនពីបទពិសោធន៍ យកមនុស្សនិងអាជីវកម្មជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ  ហើយត្រូវដោះស្រាយបញ្ហាលំបាកលំបិនចាប់ពីមូលដ្ឋាន។

“យើងត្រូវតែស្វែងរកនិងដោះស្រាយការលំបាកនិងបញ្ហានាពេលបច្ចុប្បន្ននៅថ្នាក់ឃុំ ស្រុក និងថ្នាក់ខេត្ត ពិសេសការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការថែរក្សាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជំពាក់ជំពិន។  ឃុំ ស្រុក និងខេត្តណាដែលអាចធ្វើបានត្រូវធ្វើភ្លាមៗ ដោយមិនរងចាំពឹងផ្នែកលើមជ្ឈឹម”។

ទាក់ទិននឹងសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា នេះគឺជាសម័យប្រជុំដែលមានច្បាប់សំខាន់ៗជាច្រើន ទាក់ទិននឹងមូលដ្ឋាន អាជីវកម្ម និងប្រជាជន ដូចជា៖ គម្រោងច្បាបវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព; ច្បាប់ស្តីពីគ្រូបង្រៀន ច្បាប់ស្តីពីការងារ (ធ្វើវិសោធនកម្ម)៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top