• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន អញ្ជើញចូលរួមសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៦

ថ្ងៃទី៣ ខែមីនា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងបេក្ខជនបានចូលរួមកិច្ចប្រជុំជួបប្រាស្រ័យ អ្នកបោះឆ្នោតជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ នៅឃុំ អាន ញឺន តី និងឃុំ តឹន អានហុយ ទីក្រុងហូជីមិញ។
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយអ្នកបោះឆ្នោតនៅឃុំំ តឹន អានហុយ និងឃុំគូជី ទីក្រុងហូជីមិញ (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំនេះ តាងនាមបេក្ខជន លោក ត្រឹនថាញ់ មិន ប្រធានរដ្ឋសភា បានសន្យាថា នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកម្មវិធីសកម្មភាពដែលបានបំភ្លឺ ហើយបានសម្តែងក្តីសង្ឃឹមថា អ្នកបោះឆ្នោតនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រសកម្មភាពរបស់រដ្ឋសភា ដើម្បីឱ្យប្រទេសជាតិអាចអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានថ្លែងថា រដ្ឋសភាបានចេញយន្តការ និងគោលនយោបាយជាក់លាក់ជាច្រើន ដើម្បីបង្កើតឱកាសសម្រាប់ការអភិវឌ្ឍដ៏លេចធ្លោ ហើយសេចក្តីសម្រេចចិត្តនៃមហា សន្និបាតបក្សភាគទីក្រុងក៏បានគូសបញ្ជាក់ពីភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ១២ ផងដែរ។ ដោយបញ្ជាក់ថា កម្លាំងស្នូលនៅតែស្ថិតនៅក្នុងប្រជាជន ប្រជាជនគឺជាមូលដ្ឋានគ្រឹះ លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់តួនាទីរបស់ប្រជាជន និងអាជីវកម្ម ដើម្បីអភិវឌ្ឍមូលដ្ឋាននានានៃទីក្រុង និងដោះស្រាយបញ្ហាដែលជាកង្វល់របស់ប្រជាជន និងអាជីវកម្មជាមូលដ្ឋាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top