• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ៖ ធានាថាច្បាប់ដែលបានអនុម័តត្រូវបានអនុវត្តជាក់ស្តែង និងលំហូរចរន្តឥណទាន

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា នាពេលខាងមុខស្ថាប័នមានសមត្ថកិច្ចត្រូវប្រញាប់ប្រញាល់រៀបចំលក្ខខណ្ឌសម្រាប់ការអនុវត្តច្បាប់ដែលសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៥បានអនុម័ត កាត់បន្ថយពេលវេលារៀបចំឯកសារណៃនាំ សម្រាប់បទបញ្ញត្តិថ្មីត្រូវបានអនុវត្តឱ្យបានឆាប់ៗ ហើយធានាថាច្បាប់ទាំងនោះត្រូវបានអនុវត្តជាក់ស្តែង បើកលំហូរចរន្តឥណទានដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នាព្រឹកថ្ងៃទី ១០ ធ្នូ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំជាប្រចាំលើកទី៤០ ជាសម័យប្រជុំចុងក្រោយនៃឆ្នាំ២០២៤។ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី១០-១១ ខែធ្នូ) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាបូកសរុប និងដកបទពិសោធន៍ពីសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ និងការងារនីតិបញ្ញត្តិ ធ្វើការពិចារណាអនុម័តលើកម្មវិធីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ២០២៥ ដោយផ្តល់យោបល់ជាបឋមអំពីការរៀបចំសម្រាប់សម័យប្រជុំលើកទី ៩ នៃរដ្ឋសភា។

រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ VNA

លើសពីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា និងស្នើឲ្យបំពេញបន្ថែមគម្រោងច្បាប់ចំនួន០៦ ទៅក្នុងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៥ រួមមាន៖ គម្រោងច្បាប់ស្តីពីការក្ស័យធន (វិសោធនកម្ម); គម្រោងច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន; គម្រោងច្បាប់សារព័ត៌មាន (វិសោធនកម្ម) ។

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា នាពេលខាងមុខស្ថាប័នមានសមត្ថកិច្ចត្រូវប្រញាប់ប្រញាល់រៀបចំលក្ខខណ្ឌសម្រាប់ការអនុវត្តច្បាប់ដែលសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៥បានអនុម័ត កាត់បន្ថយពេលវេលារៀបចំឯកសារណៃនាំ សម្រាប់បទបញ្ញត្តិថ្មីត្រូវបានអនុវត្តឱ្យបានឆាប់ៗ  ហើយធានាថាច្បាប់ទាំងនោះត្រូវបានអនុវត្តជាក់ស្តែង បើកលំហូរចរន្តឥណទានដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រធានរដ្ឋសភាលោកក៏បានស្នើឲ្យសុក្រិតផែនការ គម្រោង និងធ្វើវិសោធនកម្មច្បាប់ជាបន្ទាន់ដើម្បីច្នៃប្រឌិតនិងបង្រួមក្បាលម៉ាស៊ីនឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤  ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាព​វៀតណាម​ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម​) គោរ​ព​ឧទ្ទេសនាម​ នូវ​ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

Top