• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលជួបសម្តែងការគួរសម អគ្គលេខាបក្ស-ប្រធានរដ្ឋឡាវ លោក Bounnhang Vorachit

បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចនៅឡាវ នាព្រឹកថ្ងៃទី ២៩ ខែកញ្ញាប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសម អគ្គលេខាបក្ស - ប្រធានរដ្ឋនៃសាធារណរដ្ឋប្រ ជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith ។
 

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស
ប្រធានរដ្ឋឡាវ  Bounnhang Vorachith  

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ  Bounnhang Vorachith បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលរួមចំណែកដល់ការលើកកម្ពស់ ថែមទៀតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីររដ្ឋនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ក្នុងឋានៈជាប្រធានរដ្ឋសភា រដ្ឋសភាវៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាពរួមជាមួយរដ្ឋសភាឡាវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ក្នុងសកម្មភាពរបស់រដ្ឋសភា ក៏ដូចជាជម្រុញអោយរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តល្អនូវកម្មវិធីសហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរឯកភាពផងដែរ។ ប្រធានរដ្ឋសភាវៀតណាមសង្ឃឹមថា ប្រទេសឡាវនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនិងគាំទ្រវៀតណាមបំពេញល្អនូវតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ រួមទាំងជាប្រធាន AIPA សម្រាប់អាណត្តិ ២០១៩ - ២០២០។

នាព្រឹកថ្ងៃដដែលនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាការដ្ឋានសាងសង់អាគាររដ្ឋសភាថ្មីរបស់ឡាវ ដែលជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម។ នៅទីនេះ ប្រធាន​រដ្ឋសភាស្នើសុំអោយអង្គភាពលេខ ១១ នៃ គណៈគ្រប់គ្រងគម្រោងការពង្រឹងការត្រួតពិនិត្យដើម្បី​ឱ្យ​គម្រោងនេះត្រូវបានបញ្ចប់តាមកាលកំណត់ ដោយធានាបច្ចេកទេស គុណភាព សក្ដិសមជាសំណង់និមិត្តរូបនៃចំណងមិត្តភាពនិងសាមគ្គីភាពពិសេសវៀតណាម - ឡាវ ជាក់ជាពុំខាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top