• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov អញ្ជើញទៅទស្សនា និងធ្វើបទបង្ហាញនៅសាកលវិទ្យាល័យជាតិហាណូយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នាព្រឹកថ្ងៃទី ៩ មករា ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov បានទៅទស្សនាសាកលវិទ្យាល័យជាតិហាណូយ និងធ្វើបទបង្ហាញស្តីពីប្រធានបទ “ទំនាក់ទំនងទ្វេភាគីប៊ុលហ្គារី និងវៀតណាម តាមរយៈកែវកញ្ជក់ទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌”។
ប្រធានរដ្ឋសភាប៊ុលហ្គារី Rosen Dimititrov Zhelyazkov មកទស្សនាសាលប្រពៃណីនៃសាកលវិទ្យាល័យជាតិហាណូយ (រូបថត៖  VNA)

នៅទីនេះ នាយកសាកលវិទ្យាល័យជាតិហាណូយ លោក Le Quan សង្ឃឹមថា សាកលវិទ្យាល័យជាតិហាណូយ និងសាកលវិទ្យាល័យនានានៃសាធារណៈរដ្ឋប៊ុលហ្គារីនឹងមានឱកាសផ្លាស់ប្តូរ និងសហការយ៉ាងស៊ីជម្រៅថែមទៀតលើវិស័យអប់រំ និងបណ្តុះបណ្តាល ដែលជាមូលដ្ឋាននៃភាពជាដៃគូប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov បាននិយាយថា ក្រៅពីគោលដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសទាំងពីរតែងតែផ្តល់តម្លៃដល់ការអភិវឌ្ឍន៍វប្បធម៌ ដោយឈរលើភាពស្រដៀងគ្នាអំពីប្រវត្តិសាស្ត្រ។ លើវិស័យអប់រំ ប៊ុលហ្គារីចង់ផ្លាស់ប្តូរគ្រូវៀតណាមទៅបង្រៀននៅប៊ុលហ្គារី ដើម្បីផ្សព្វផ្សាយទំនៀមទំលាប់វប្បធម៌ និងអក្សរសាស្រ្តដ៏ល្អរបស់វៀត ណាមដល់ប្រជាជនប៊ុលហ្គារី។

ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Jeliazkov ធ្វើទៅទស្សនាសាលាមត្តេយ្យ Viet – Bun ។ រូបថត៖ Minh Duc-VNA

នាព្រឹកមិញនេះដែរ ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov បានទៅទស្សនាសាលាមត្តេយ្យ Viet – Bun មានទីតាំងនៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top