• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមនិងជូនអំណោយក្នុងទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់ Quan Thanh ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ

នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្រុមប្រជាជនទី ៦ សង្កាត់ Quan Thanh ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូល។ អញ្ជើញចូលរួមក៏មានវត្តមានអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man; នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam និងតំណាងប្រជាជនជាង ២០០ គ្រួសារ ដែលរស់នៅក្នុងតំបន់។
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់ Quan Thanh ស្រុក Ba Dinh ទីក្រុងហាណូយ (រូបថត៖ quochoi.vn)


ថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២១ គឺជាឆ្នាំពោរពេញទៅដោយការលំបាកសម្រាប់វៀតណាម ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩។ ថ្វីត្បិតដូច្នេះក៏ដោយ ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ ក្រោមការត្រួតពិនិត្យរបស់រដ្ឋសភា ការគ្រប់គ្រងរបស់រដ្ឋាភិបាល និងការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងរយៈពេល ១០ ខែកន្លងមកនេះ មានការផ្លាស់ប្តូរជាវិជ្ជមាន អតិផរណាបានបន្តរក្សាកម្រិតទាប។

តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានា។ ទីផ្សារប្រាក់ស្ថិរភាព; សន្តិសុខសង្គមនិងការពារជាតិ និងសន្តិសុខត្រូវបានធានា; ការងារកិច្ចការបរទេសត្រូវបានពង្រឹង។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញប្រគល់អំណោយជូនតំណាងគ្រួសារដែលមានស្នាដៃក្នុងការកសាងសហគមន៍លំនៅដ្ឋាន; នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam បានប្រគល់ជូនប្រជាជនក្នុងសង្កាត់ Quan Thanh នូវរទេះរុញ ១០ គ្រឿង កុំព្យូទ័រ ២ គ្រឿង និងឧបករណ៍សម្រាប់បង្ការជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top