• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅឡាវ និងថៃ

ប្រធានរដ្ឋសភាបានអនុវត្តន៍សកម្មភាពទ្វេភាគី ដោយអះអាងថា វៀតណាមជានិច្ចកាល ផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងប្រពៃណី “មានតែមួយគ្មានពីរ” ជាមួយឡាវ។
ពិធីជូនដំណើរលោកប្រធានរដ្ឋសភា Vuong Dinh Hue នៅអាកាសយានដ្ឋានអន្តរជាតិ Udon Thani ប្រទេសថៃ។ រូបថត៖ Doan Tan - VNA

នារសៀលថ្ងៃទី១០ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់អាកាសយានដ្ឋាន Noi Bai បញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា -ឡាវ-វៀតណាម (CLV) ជាលើកដំបូង ដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ និងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ ជាមួយនឹងសកម្មភាពជាង ៦០ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែធ្នូ) សម្រេចបាននូវគោលដៅ និងតម្រូវការទាំងអស់ដែលបានកំណត់ទាំងទ្វេភាគី និងពហុភាគី។

នៅប្រទេសឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកម្ពុជា-ឡាវ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរដ្ឋសភា CLV លើកទី១ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពកិច្ចការបរទេសពហុភាគីដែលមានអត្ថន័យសំខាន់ក្នុងឆ្នាំ២០២៣ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់។ កិច្ចប្រជុំនេះមានអត្ថន័យសំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ជាពិសេសការតភ្ជាប់សេដ្ឋកិច្ចទាំងបីប្រទេសរវាងកម្ពុជា-ឡាវ និងវៀតណាម។

ក៏នៅប្រទេសឡាវ ប្រធានរដ្ឋសភាបានអនុវត្តន៍សកម្មភាពទ្វេភាគី ដោយអះអាងថា វៀតណាមជានិច្ចកាល ផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងប្រពៃណី “មានតែមួយគ្មានពីរ” ជាមួយឡាវ។

  ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាទៅកាន់ប្រទេសថៃជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅប្រទេសថៃបន្ទាប់ពីប្រទេសថៃមានរដ្ឋាភិបាលថ្មី (ខែកញ្ញាឆ្នាំនេះ)។ ប្រធានរដ្ឋសភាបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសថៃ។ ជាពិសេស ប្រធានរដ្ឋសភាវៀតណាមក៏ជាប្រធានរដ្ឋសភាបរទេសដំបូងគេដែលបានជួបជាមួយព្រះមហាក្សត្រ និងព្រះមហាក្សត្រីនៃប្រទេសថៃផងដែរ។ លើសពីនេះ ប្រធានរដ្ឋសភាក៏បានជួបពិភាក្សាជាមួយមជ្ឈដ្ឋានជាច្រើន ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន សហគមន៍ធុរកិច្ចវៀតណាម-ថៃ និងជនវៀតណាមនៅបរទេសមួយចំនួនធំក្នុងប្រទេសថៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top