• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នេះជាសកម្មភាពនយោបាយកិច្ចការបរទេសដ៏សំខាន់រវាង រដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជាក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២ និង ខួបលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)។
  ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha ជូនដំណើរ សម្តេច ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ quochoi.vn)  

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមប្រកបដោយជោគជ័យ ចាប់ពី ថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ នេះជាសកម្មភាពនយោបាយកិច្ចការបរទេសដ៏សំខាន់រវាង រដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជាក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២ និងខួបលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារ និងជួបសវនាការជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់វៀតណាម។ នៅបណ្ដាជំនួបជាន់ខ្ពស់ ភាគីទាំងពីរបានវាយតម្លៃថា ដំណើរ ទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន គឺជាព្រឹត្តិការណ៍ដ៏មាន អត្ថន័យសំខាន់ក្នុង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២” អប អរសាទរខួបលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ; ព្រម ទាំងសម្តែងនូវជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹង និង ពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ; នាំទំនាក់ទំនង សហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះ ប្រធានរដ្ឋសភា សម្តេច ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន ទទួលជួបជាមួយគណៈប្រតិភូនៃក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម-កម្ពុជា; សមាគមមិត្តភាពវៀតណាម-កម្ពុជា; ទស្សនាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនា គមន៍យោធា; ទស្សនាបន្ទប់ប្រពៃណីរដ្ឋសភា និងមណ្ឌលតាំងពិព័រណ៍វត្ថុបុរាណក្នុងវិមានរដ្ឋសភា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top