• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Nam


 ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងលេខាគណៈកម្មាធិការបក្សខេត្ត Ha Nam  
 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៩ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភានៃព្រះរាជាណាច​ក្រកម្ពុជា ដែលដឹកនាំដោយប្រធានរដ្ឋសភា ​សម្តេច ហេងសំរិន និងភរិ​យា បាន​អញ្ជើញដាក់​កម្រងផ្កានិងចូលប្រាង្គ គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
 
បន្ទាប់មក គណៈ​ប្រតិភូបានអញ្ជើញធ្វើដំណើរមកទស្សនានិងធ្វើការនៅខេត្ត Ha Nam នៃភាគខាងជើង​ប្រទេស​វៀត​ណាម។ នៅខេត្ត Ha Nam អគ្គលេខា គណៈកម្មាធិការបក្សខេត្ត Ha Nam លោក Nguyen Dinh Khang បាន​សម្តែងនូវក្តីសប្បាយរីករាយ ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិននិង​ភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អគ្គលេខានៃ​គណៈ​កម្មាធិការ​បក្ស ​ខេត្ត Ha Nam, លោក Nguyen Dinh Khang មានបំណង ចង់បន្តពង្រឹង​ទំនាក់ទំនង​រវាង​ខេត្ត​នានា​នៃ​ប្រទេស​ទាំង​ពីរ​នាពេលខាងមុខ។
 
ឆ្លៀតក្នុងឱកា​សនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសង្ឃឹមថា ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការនៅវៀតណាមលើកនេះ នឹងរួមចំណែកពង្រឹ​ង​និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព​ជាប្រពៃណី​រវាង​បក្ស ​រដ្ឋ រដ្ឋសភានិងប្រជាជននៃប្រទេសទាំងពីរ។ សម្តេច ហេង សំរិន បានជឿជាក់ថា ក្រោមការដឹក​នាំរបស់​បក្ស​ រដ្ឋ រដ្ឋសភា រដ្ឋាភិបាលវៀតណាមនិយាយរួមនិងខេត្ត Ha Nam និយាយដោយឡែក នឹងបន្តទទួល​បាន​សមិទ្ធិ​ផលថ្មីក្នុង​បុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
 ​
នៅក្នុងក្របខ័ណ្ឌនៃដដំណើរទស្សនកិច្ចនៅខេត្ត Ha Nam ប្រធាន​រដ្ឋសភា​នៃព្រះរា​ជា​ណាច​ក្រក​ម្ពុជា​សម្តេ​ចហេ​ងសំ​រិននិ​ងភ​រិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅទស្សនាវត្ត Tam Chuc ដែលេជា​ទីកន្លែងប្រារព្ធមហោស្រពវិសាខបូ​ជានៃ​អង្គការសហប្រជាជាតិ Vesak ២០១៩ ​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពធ្វើបរិវត្តកម្មឌីជីថលជាតិឆ្នាំ ២០២៤

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពធ្វើបរិវត្តកម្មឌីជីថលជាតិឆ្នាំ ២០២៤

រសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំលើកទី ១០ អំពីការបូកសរុបសកម្មភាពរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល និងគម្រោងលេខ ៦ ស្តីពីការអភិវឌ្ឍន៍ និងអនុវត្តទិន្នន័យស្តីពីចំនួនប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក។

Top