• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី ៣០ កញ្ញា ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋគុយបាលោក Esteban Lazo Hernández បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - គុយបា ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៥ តុលាតបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន។
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh ទទួលស្វាគមន៍ប្រធានរដ្ឋសភាគុយបា Esteban Lazo Hernández នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ Minh Duc/TTXVN)

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណៈរដ្ឋគុយបាលោក Esteban Lazo Hernández បានប្រព្រឹត្តទៅក្នុងឱកាសឆ្នាំមិត្តភាព អបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយបា (១៩៦០-២០២៥) ហើយនេះគឺជាលើកទី ៥  ដែលលោក Esteban Lazo Hernández មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងនាមជាប្រធានរដ្ឋសភាគុយបា។

យោងតាមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅសាធារណរដ្ឋគុយបា Le Quang Long ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងទិដ្ឋភាពជាច្រើន ព្រោះនេះមិនត្រឹមតែជាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ប្រចាំឆ្នាំរវាងរដ្ឋសភាទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍នយោបាយ-ការទូតដ៏មានឥទ្ធិពល រួមចំណែកពង្រឹងនិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺន

គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺន

នារសៀលថ្ងៃទី ១៨ ខែកក្កដា ក្រុមការងាររបស់គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាមនិងអង្គការមជ្ឈិម ដឹកនាំដោយលោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញទៅអុជធូប ដាក់ផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺននៅខេត្តក្វាងទ្រី ក្នុងឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)។

Top