• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាកូរ៉េខាងត្បូង Kim Jin Pyo បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី១៨ ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ខាងត្បូងលោក Kim Jin Pyo និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េខាងត្បូង បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាប់ពីថ្ងៃទី ១២-១៨ ខែមករា។
រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo និងអគ្គលេខាបក្ស លោក Nguyen Phu Trong។ រូបថត៖  VNA

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo និងសមាជិកនៃគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong; ជួបសវនាការជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh; ជួបពិភាក្សាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។

នៅក្នុងបណ្តាជំនួបពិភាក្សា   ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញសមិទ្ធិផលនានាក្នុងទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន សន្តិសុខ ការពារជាតិ; អះអាងថា កូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឋានៈរបស់វៀតណាមក្នុងយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមថ្មីជាមួយតំបន់ រួមទាំងគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានអះអាងថា នឹងបន្តរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់ និងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល៣០ឆ្នាំខាងមុខ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo ភរិយា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញទៅទស្សនាទីក្រុងហូជីមិញ ខេត្ត Ninh Binh ទីក្រុង Hai Phong ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។

Top