• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ចុះហត្ថលេខាលើសេចក្តីសម្រេចធ្វើវិសោធនកម្មនូវកិច្ចព្រមព្រៀងឧបត្ថម្ភមួយចំនួន

កិច្ចព្រមព្រៀងឧបត្ថម្ភទាំងពីរខាងលើ មានតម្លៃចំនួន ១០៣,២ លាន SDR និង ១០០ លានដុល្លារអាមេរិក សម្រាប់បណ្ដាខេត្ត៖ Bac Lieu, Long An, Soc Trang, Hau Giang, Vinh Long, Ben Tre, An Giang។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការធ្វើវិសោធនកម្មនូវកិច្ចព្រមព្រៀងឧបត្ថម្ភ លេខ ៦០៥៥-VN និងកិច្ចព្រមព្រៀងឧបត្ថម្ភ SUF លេខ ៦០៥៦ - VN សម្រាប់គម្រោងពង្រីកការលើកកម្រិតតំបន់ទីក្រុងក្នុងប្រទេសវៀតណាម ដោយខ្ចីដើមទុនពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ក្រោមធនាគារពិភពលោក (WB) តាមសំណើរបស់រដ្ឋាភិបាល។

កិច្ចព្រមព្រៀងឧបត្ថម្ភទាំងពីរខាងលើ មានតម្លៃចំនួន ១០៣,២ លាន SDR និង ១០០ លានដុល្លារអាមេរិក សម្រាប់បណ្ដាខេត្ត៖ Bac Lieu, Long An, Soc Trang, Hau Giang, Vinh Long, Ben Tre, An Giang

កិច្ចព្រមព្រៀងជាឱកាសសម្រាប់ខេត្តទាំង ៧ វិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង លើកកម្រិតទីក្រុងតភ្ជាប់ចរាចរណ៍ បង្កើតឱកាសបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងបំពេញកាន់តែល្អនូវតម្រូវការជីវភាពនិងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top