• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃពីការអនុវត្តច្បាប់លើកលែងទោសឆ្នាំ២០១៨

លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងជំនួបធ្វើការអំពីការអនុវត្តច្បាប់លើកលែងទោសឆ្នាំ២០១៨។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការលើកលែងទោសគឺជាគោលជំហរដ៏ធំមួយរបស់បក្ស រដ្ឋ ដែលបង្ហាញពីភាពមនុស្សធម៌នៃរបប ហើយមានអត្ថន័យដ៏ធំទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងការទូត។ ការលើកលែងទោសបានបញ្ជាក់នូវគោលនយោបាយត្រាប្រណីពិសេសរបស់បក្ស រដ្ឋវៀតណាមចំពោះអ្នកទោស ដែលមានការសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ធ្វើពលកម្មនិងខិតខិប្រឹងប្រែងកែប្រែខ្លួនឯងយ៉ាងល្អ។ លោកប្រធានរដ្ឋបានអះអាងថា ការប្រតិបត្តិច្បាប់ស្ដីពីការលើកលែងទោសបានបង្ហាញទិសដៅកសាងនិតីរដ្ឋសង្គមនិយមរបស់វៀត ណាម។ លោកក៏បានបញ្ជាឲ្យត្រូវអនុវត្តការលើកលែងទោសតាមនីតិវិធីដ៏ហ្មត់ចត់ បើកជាសាធារណៈ តម្លាភាព ស្របតាមបទបញ្ញត្តិនៃច្បាប់ ហើយមិនទុកឲ្យកើតមានករណីអវិជ្ជមានឡើយ។

មុននោះ ដោយការអនុវត្តតាមច្បាប់ស្ដីពីការលើកលែងទោសឆ្នាំ២០០៧ ប្រធានរដ្ឋវៀតណាមបានចេញសេចក្ដីសម្រេចចិត្តចំនួន៧លើកស្ដីពីការលើកលែងទោសក្នុងឱកាសទិវាបុណ្យ ព្រឹត្តិការណ៍ដ៏សែនសំខាន់របស់ប្រទេសជាតិ។ ក្រោយរយៈពេល១០ឆ្នាំអនុវត្តច្បាប់ ចំនួនអ្នកទោសដែលទទួលបានការលើកលែងទោសមានជាង ៨៧.០០០នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top