• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទស្សនានិងបំពេញការងារនៅយោធភូមិភាគទី ១

លោកប្រធានរដ្ឋបានស្នើឱ្យថ្នាក់ដឹកនាំនិងមេបញ្ជាការយោធភូមិភាគទី១ ផ្តោតការយកចិត្តទុកដាក់លើការដឹកនាំ ដោយជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈ និងគោលមាគ៌ាយោធា ការពារជាតិរបស់បក្ស ដោយប្រកាន់ខ្ជាប់នូវភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី ជាពិសេសទិសដៅការងារយោធា ការពារជាតិ និងការកសាងកងទ័ពត្រូវបានកំណត់ដោយមហាសន្និបាតលើកទី ១៣ របស់បក្ស។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជាមួយថ្នាក់ដឹកនាំ និងនាយសេនាធិការនៃបញ្ជាការដ្ឋានយោធភូមិភាគទី ១ (រូបថត៖ TTXVN)  

នារសៀលថ្ងៃទី ២៥ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ-សន្តិសុខ អគ្គបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជន បានអញ្ជើញទៅសាកសួរសុខទុក្ខ បំពេញការងារ និងពិនិត្យលទ្ធផលអនុវត្តន៍ការងារយោធានិងការពារជាតិនៅយោធភូមិភាគទី១ ខេត្ត Thai Nguyen។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិ តំបន់ Viet Bac តែងតែជា  “ខែល” ដ៏រឹងមាំ នៅភាគឦសាននៃប្រទេសជាតិ។ លោកប្រធានរដ្ឋបានស្នើឱ្យថ្នាក់ដឹកនាំនិងមេបញ្ជាការយោធភូមិភាគទី១ ផ្តោតការយកចិត្តទុកដាក់លើការដឹកនាំ ដោយជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈ និងគោលមាគ៌ាយោធា ការពារជាតិរបស់បក្ស ដោយប្រកាន់ខ្ជាប់នូវភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី ជាពិសេសទិសដៅការងារយោធា ការពារជាតិ និងការកសាងកងទ័ពត្រូវបានកំណត់ដោយមហាសន្និបាតលើកទី ១៣ របស់បក្ស។ ជាពិសេស គឺត្រូវពង្រឹងការងារក្តាប់ជាប់ស្ថានការណ៍ ស្រាវជ្រាវ វាយតម្លៃ និងព្យាករណ៍ស្ថានភាពស្មុគ្រស្មាញ; រកឃើញភ្លាមៗនូវរាល់ផែនការ និងសកម្មភាពបំផ្លិចបំផ្លាញរបស់កម្លាំងអរិភាពនិងប្រតិកិរិយា ដើម្បីឆ្លើយតបដោយម្ចាស់ការ ការពារយ៉ាងរឹងមាំទឹកដីនៃមាតុភូមិ បំពេញយ៉ាងល្អមុខងារគ្រប់គ្រងរដ្ឋ ការពារជាតិ នៅតាមមូលដ្ឋាន៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងចិន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងចិន

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Bui Thanh Son បានអះអាង ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។

Top