• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបអភិបាលខេត្ត Niigata (ជប៉ុន)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្ត និងអាជ្ញាធរខេត្ត Niigata ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមនាពេលកន្លងមក ព្រមទាំងស្នើឲ្យខេត្តបន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ផងដែរ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Niigata (ជប៉ុន) លោក Hanazumi Hideyo។ (រូបថត៖ VOV)

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Niigata (ជប៉ុន) លោក Hanazumi Hideyo ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្ត និងអាជ្ញាធរខេត្ត Niigata ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមនាពេលកន្លងមក ព្រមទាំងស្នើឲ្យខេត្តបន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ផងដែរ។ តាមនោះ ខេត្ត Niigata វិនិយោគបន្ថែមលើវិស័យកសិកម្ម ឧស្សាហកម្មផលិត ឧស្សាហកម្មគាំទ្រ ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិចបច្ចេកវិទ្យាខ្ពស់ ការកែច្នៃអាហារ ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយទីក្រុង Hai Phong និងខេត្ត Ba Ria - Vung Tau។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសខេត្ត Niigata មកបណ្តាក់ទុននិងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅ វៀតណាម។

អភិបាលខេត្ត Niigata លោក Hanazumi Hideyo បានចាត់ទុកថា ក្នុងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ ហើយបច្ចុប្បន្ននេះ មូលដ្ឋានានារបស់ជប៉ុនមានបំណងចង់ជំរុញការផ្លាស់ប្តូរកាន់តែច្រើនជាមួយមូលដ្ឋានរបស់ភាគីវៀតណាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top