• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក លឿងគឿង ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Lee Jae Myung

នាព្រឹកថ្ងៃទី១២ មិថុនា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿងគឿង បានជួប សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីថ្មីនៃសាធារណ រដ្ឋកូរ៉េ លោក Lee Jae Myung។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា កិច្ចសន្ទនាតាមទូរស័ព្ទលើកនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ សាធារណរដ្ឋកូរ៉េចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងនូវគោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយសាធារណរដ្ឋកូរ៉េ ហើយមានបំណងចង់ធ្វើការជាមួយលោកប្រធានាធិបតី Lee Jae Myung ដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ និងយូរអង្វែងនាពេលខាងមុខ។

ប្រធានរដ្ឋវៀតណាម លោក លឿងគឿង ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Lee Jae Myung។ រូបថត៖ VNA

រីឯខ្លួនវិញ លោកប្រធានាធិបតី Lee Jae Myung បានអះអាងថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េជានិច្ចកាលចាត់ទុក វៀតណាមជាដៃគូសំខាន់ក្នុងតំបន់; មានបំណងចង់សហការយ៉ាងជិតស្និទ្ធដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់ តែរីកចម្រើនខ្លាំងថែមទៀត។

មេដឹកនាំទាំងពីរបានឯកភាព អនុវត្តទិសដៅសំខាន់ៗ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ ថែមទៀត រួមមាន៖បន្តរក្សានិងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខនិងទប់ស្កាត់បទល្មើសឆ្លងដែន; បន្តសហការយ៉ាងជិតស្និទ្ធ អនុវត្តសកម្មភាពជាក់លាក់ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនាបច្ចុប្បន្ន; ធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក្លាយជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ

កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។

Top