• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះប្រធានាធិបតីអាហ្វ្រិកខាងត្បូង

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខ រដ្ឋអាហ្រ្វិកខាងត្បូង មកវៀតណាមក្រោយរយៈពេលជិត ២០ ឆ្នាំ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និង ជាក់ស្ដែង។
លោកប្រធានរដ្ឋ លឿង គឿង ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះលោកប្រធានាធិបតី Matamela Cyril Ramaphosa។ (រូបថត៖ VOV)

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង នារសៀលថ្ងៃទី ២៣ តុលា ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង លោក Matamela Cyril Ramaphosa បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមចាប់ពីថ្ងៃទី ២៣ និងទី ២៤ ខែតុលា។

នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញជាអធិបតីក្នុង ពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋចំពោះប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Matamela Cyril Ramaphosa។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខ រដ្ឋអាហ្រ្វិកខាងត្បូង មកវៀតណាមក្រោយរយៈពេលជិត ២០ ឆ្នាំ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និង ជាក់ស្ដែង។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និង លោកប្រធានាធិបតី Matamela Cyril Ramaphosa បានជួបគ្នាក្នុងរយៈពេលដ៏ខ្លី បន្ទាប់មកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារ ដោយវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​ពិធីប្រកាសបង្កើតទីក្រុងបាក់និញ

Top