• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អបអរសាទរពិធីបុណ្យវិសាខបូជានៅទីក្រុងហូជីមិញ

លោកប្រធាន Vo Van Thuong បានជូនពរដល់សមាគមន៍ពុទ្ធសាសនា រួមទាំងអ្នកមុខអ្នកការ បងប្អូនពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេសទទួលអំណររដូវបុណ្យវិសាខបូជាប្រកបដោយសុខសាន្ត សប្បាយរីករាយ និងសភមង្គល។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អបអរសាទរពិធីបុណ្យវិសាខបូជានៅទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី២៦  ខែឧសភា ឆ្នាំ២០២៣ ពោលគឺថ្ងៃទី៨ ខែទី៤ តាមច័ន្ទគតិ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរអ្នកមុខអ្នកការពុទ្ធសាសនិកវៀតណាម នៅវត្ត Hue Nghiem និងវត្ត Minh Dao ទីក្រុងហូជីមិញ ក្នុងឱកាសពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ត្រូវនឹងឆ្នាំ ២០២៣ តាមប្រតិទិនសុរិយគតិ ។

អញ្ជើញថ្លែងនៅទីនេះ លោកប្រធាន Vo Van Thuong បានជូនពរដល់សមាគមន៍ពុទ្ធសាសនា រួមទាំងអ្នកមុខអ្នកការ បងប្អូនពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេសទទួលអំណររដូវបុណ្យវិសាខបូជាប្រកបដោយសុខសាន្ត សប្បាយរីករាយ និងសភមង្គល។ លោកប្រធានរដ្ឋបានអះអាងពីគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋគឺជានិច្ចកាលគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់អង្គការសាសនាប្រតិបត្តិការតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំមានសារសំខាន់ពិសេសសម្រាប់សមាគមន៍ពុទ្ធសាសនាវៀតណាម ហើយជាឆ្នាំដើមដំបូងនៃការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេសលើកទី ៩ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យសមាគមន៍ពុទ្ធសានាពង្រីកប្រពៃណីនៃពុទ្ធសាសនាវៀតណាម ទទួលបានសមិទ្ធិផលជាច្រើន ចលនាដល់សាសនិកជនរួមដៃជាមួយប្រជាជនទាំងមូលចូលរួមវិភាគទានកាន់តែច្រើនទៅក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មីផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) នាថ្ងៃទី ៦ ខែវិច្ឆិកា បានបង្ហាញថា ការវិនិយោគបរទេសដែលបានចុះបញ្ជីសរុប (FDI) នៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃទី ៣១ ខែតុលា បានឈានដល់ជាង ៣១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top