• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតឡាវមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងជំហានអភិវឌ្ឍន៍នីមួយៗរបស់វៀតណាម ជានិច្ចកាលមានការជួយឧបត្ថម្ភ ការគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនឡាវ។ ភារកិច្ចបច្ចុប្បន្នរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ គឺបន្តពូនជ្រុំថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នៅពេលអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang ដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្ម ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអបអរសាទរលោកឯកអគ្គរដ្ឋទូតដែលបានបំពេញភារកិច្ចប្រកបដោយជោគជ័យ និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម និងឡាវ។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងជំហានអភិវឌ្ឍន៍នីមួយៗរបស់វៀតណាម ជានិច្ចកាលមានការជួយឧបត្ថម្ភ ការគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនឡាវ។ ភារកិច្ចបច្ចុប្បន្នរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ គឺបន្តពូនជ្រុំថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ; គាំទ្រ និងចែករំលែកគ្នាទៅវិញទៅមកអំពីបញ្ហាតំបន់និងពិភពលោក។ លោកប្រធានរដ្ឋបានជូនពរលោកឯកអគ្គរដ្ឋទូត បំពេញភារកិច្ចក្នុងមុខតំណែងថ្មីបានយ៉ាងល្អហើយសម្ដែងបំណងថា លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែកជាច្រើនបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លា។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានសម្តែងនូវក្ដីសប្បាយរីករាយដែលក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ លោកបានរួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាពពិសេសរវាងឡាវនិងវៀតណាមឲ្យកាន់តែរឹងមាំ។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភបក្ស រដ្ឋ និងប្រជាជនឡាវ ជំនះពុះពារលើការលំបាក និងអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top