• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃទីភ្នាក់ងារតំណាងការទូតនៅប្រទេសចិន

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាលនិងបុគ្គលិកស្ថានទូតដែលបានសហការយ៉ាងល្អជាមួយស្ថាប័ននានារបស់ចិន ដើម្បីត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋនិងគណៈប្រតិភូលើកនេះ។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងគណៈប្រតិភូ ថតរូបជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន។ រូបថត៖ VOV

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ អញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅចិន ក្នុងឱកាសចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាលនិងបុគ្គលិកស្ថានទូតដែលបានសហការយ៉ាងល្អជាមួយស្ថាប័ននានារបស់ចិន ដើម្បីត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋនិងគណៈប្រតិភូលើកនេះ។ ជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិនាពេលថ្មីៗនេះ លោកប្រធានរដ្ឋបានអះអាងនូវទស្សនៈថា វៀតណាមជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រនិងអាទិភាពចម្បង។ លោកប្រធានរដ្ឋមានគោលបំណងថា កម្មាភិបាល បុគ្គលិកនៃស្ថានទូត និងទីភ្នាក់ងារការទូតវៀតណាមប្រចាំនៅចិនខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក បំពេញភារកិច្ចដែលត្រូវបានបក្ស និងរដ្ឋប្រគល់ជូនជាពិសេសភារកិច្ចស្នូលនៃឆ្នាំ ២០២៣ ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

នៅថ្ងៃទី ៨ ខែមីនា ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសជាផ្លូវការអំពីការជ្រើសតាំង កូនប្រុសរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei គឺលោក Ayatollah Mojtaba Khamenei ឲ្យកាន់តំណែងជាមេដឹកនាំកំពូលទីបីរបស់ប្រទេសនេះ។

Top