• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ធ្វើការ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump​


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (រូបថត៖ TTXVN)

លោក Tran Dai Quang ​បានអះអាងថា ដំណើរទស្សនកិច្ចថ្នាក់​រដ្ឋនៅវៀតណាម និងចូលរួ​មកិច្ចប្រជុំកំពូ​ល APEC​ លើកទី២៥របស់ប្រធានាធិ​បតីលោក Donald Trump ជារបត់សំខាន់​ ដែល​បង្កើត​កម្លាំង​ចលករដ៏​ខ្លាំង​ក្លាសំ​រាប់ការ​អភិវឌ្ឍ ប្របកដោយប្រសិទ្ធភាព​ នៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀត​ណាម​-អាមេរិក។

នាថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រធានរដ្ឋវៀត​ណាមលោក Tran Dai Quang បានអ​ញ្ជើញ ធ្វើការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយប្រធានា​ធិបតីអាមេរិកលោក Dona​ld Trump។ លោក Tran Dai Quang បានអះអាង​ថា ដំណើរ​ទស្សនកិច្ច​ថ្នាក់រដ្ឋ​នៅវៀត​ណាម និងចូលរួមកិច្ចប្រជុំ​កំពូល APEC លើកទី២៥របស់ប្រធា​នា​ធិបតី​ លោក Donald Trump ជារបត់​សំខាន់ ដែលបង្កើតកម្លាំង​ចលករដ៏​ខ្លាំង​ក្លាសំរាប់​ការអភិវឌ្ឍ ប្របក​ដោយ​ប្រសិទ្ធភាព​នៃ​ទំនាក់​ទំនង​ដៃគូលើគ្រប់​ជ្រុងជ្រោយ​វៀត​ណាម-​អាមេរិក។

ថ្នាក់ដឹកនាំទាំងពីររូបបាន​ផ្លាស់ប្ដូរមតិស្ដីពីវិធានការជាក់ស្ដែងសំដៅ​បង្កើន ទំនាក់ទំនងទ្វេភាគី​ ហើយ​ផ្តោត​សំខាន់​ទៅលើការ​អនុវត្តកិច្ចព្រមព្រៀងនានា​ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ក្នុងវិស័យ​សេដ្ឋកិច្ច​។ ប្រធានរដ្ឋលោក T​ran Dai Quang និងប្រធានាធិបតីលោ​ក ​Donald Trump បាន ឯកភាព​លើការ​ជំរុញ​ខ្លឹមសារ​សហប្រតិបត្តិ​ការទ្វេភាគីផ្សេងៗទៀតដូចជាកា​រជំនះពុះពារផលវិបាកដោយ​សង្គ្រាម ក្នុង​នោះមាន​គម្រោការណ៍ បោសសម្អាត ជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Bie​n Hoa។ ថ្នាក់ដឹកនាំទាំង​ពីររូបក៏​ បានផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថាន​ភាពក្នុងតំបន់និងលើពិភពលោ​ក ក្នុងនោះអះអាង ជា​ថ្មីម្ដងទៀត​នូវគោល​ជំហររបស់​ភាគីទាំងពីរស្ដី​ពីបញ្ហាសមុទ្រខាងកើតផងដែរ​។

​ក្នុងឱកាស​នេះដែរ ប្រធានាធិបតីលោក​ Donald Trump ​បានផ្ញើរ​សេចក្ដី ជូនពរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជូន​ចំពោះ​ថ្នាក់ដឹក​នាំនិងប្រជា​ជនវៀត​ណាម៕

 

តាម​ VOV5 - វិទ្យុសម្លេ​ង​វៀតណាម​

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top