• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបរដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោកស្រី Nirmala Sitharaman

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោកស្រី Nirmala Sitharaman នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានស្នើឲ្យរដ្ឋាភិបាលនិងក្រសួងការពារជាតិឥណ្ឌាបន្តមានវិធានការជាក់ស្ដែងដើម្បីជួយឧបត្ថម្ភ វៀតណាមលើកស្ទួយសមត្ថភាពក្នុងវិស័យឧស្សាហកម្មការពារ​ជាតិនិងយោធា ក៏ដូចជាក្នុងវិស័យជំនះពុះពារលើផលវិបាកក្រោយពីសង្គ្រាមនៅ​វៀត​ណាម​។​

 ទិដ្ឋភាពក្នុងជំនួបនេះ

ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា បក្ស រដ្ឋវៀតណាមគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីក្រសួងការពារជាតិនៃប្រទេសទាំងពីរសហប្រតិបតិ្តការឲ្យបានកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកពង្រីកនូវ​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោកស្រី Nirmala Sitharaman បានសម្ដែងក្ដីសប្បាយរីករាយអំពីទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លោកស្រី Nirmala Sitharaman ឲ្យដឹងថា ឥណ្ឌាមានគោលបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យបណ្ដុះបណ្ដាលកម្មាភិបាល ឧស្សាហកម្មការពារជាតិនិងស្រាវជ្រាវយុទ្ធសាស្ត្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋសភាមកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

លោកប្រធានរដ្ឋសភាមកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

នៅរសៀលថ្ងៃទី១១ ខែតុលា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង សភាតំណាងប្រជាជនចិនទូទាំងប្រទេស។

Top